Jessi នឹងរួមសហការជាដៃ​គូ​ជាមួយ​ Hwasa ក្រុម MAMAMOO សម្រាប់​គម្រោង​ឆាក​រួម​ក្នុង​កម្មវិធី Mnet Asian Music Awards ឆ្នាំ ២០២០។

នៅ​រសៀល​ថ្ងៃទី៥ ខែធ្នូ ព្រឹត្តិការណ៍​ប្រគល់​ពាន​រង្វាន់​ធំ​ប្រចាំ​ឆ្នាំបាន​ប្រកាស​ជាផ្លូវ​ការ​ថា​ តារា​​ចម្រៀង​ស្រី​ទាំង​ពីរ ដែល​ថ្មីៗ​នេះ​បាន​បង្ហាញ​ខ្លួនជាមួយ​គ្នា​​ក្នុង​គម្រោង​ក្រុម Refund Sisters នៃ​កម្មវិធីកម្មកម្សាន្ត​ “How Do You Play?”​​ ពួកគេ​នឹងជួប​គ្នា​ម្ដង​ទៀត​លើ​ឆាក​តន្ដ្រី​ពិសេស​ MAMA ក្នុង​ឆ្នាំ​នេះ។

សម្រាប់​ឆាក​តន្រ្តី​រួម​លើកនេះ Jessi និង Hwasa នឹង​ពាំ​នាំ​យក​បទ “Gang” ដែលមាន​ Rain ជាម្ចាស់​សំនៀងដើម​ទៅច្រៀង​។

ព្រឹត្តិការណ៍ MAMA ឆ្នាំ ២០២០ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅថ្ងៃទី៦ ខែធ្នូ​នេះ កុំភ្លេច​រង់​ចាំ​មើល​ទាំង​អស់​គ្នា​!

 

ប្រ​ភព៖  soompi

(Number Of Views: 459 times)