YoonA ក្រុម Girls’ Generation បើកគណនីយូធូបផ្លូវការរបស់នាង
YoonA ក្រុម Girls’ Generation បានបើកគណនីយូធូបផ្លូវការរបស់នាងហើយ។ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ផលិតកម្ម SM បានប្រកាសថាពីការបើកដំណើរការគណនីអ៊ីនស្តាក្រាមផ្លូវការរបស់ YoonA ដែលជាកន្លែងភ្នាក់ងារនេះបង្ហោះចែករំលែកពីរាល់សកម្មភាព រូបភាពក្រៅឆាក និងរឿងផ្សេងទៀតរបស់នាងប្រាប់អ្នកគាំទ្រទាំងអស់។
នៅថ្ងៃទី២៧ ខែវិច្ឆិកា YoonA បានបង្ហោះរូបក្នុងគណនីអ៊ីនស្តាក្រាមផ្លូវការនេះក្នុងបំណងចង់ប្រកាសប្រាប់បីការបើកដំណើរការគណនីយូធូបរបស់នាងដែលមានឈ្មោះថា ‘YoonA’s So Wonderful Day’។ YoonA គ្រោងបង្ហោះវីដេអូដំបូងរបស់នាងនៅល្ងាចថ្ងៃនេះ (៦ ព្រឹកម៉ោងនៅអាស៊ី) ។ កុំភ្លេច Subscribe ប៉ុស្តិ៍យូធូបរបស់នាង និងបន្តតាមដានព័ត៌មានបន្ថែមទៀតពីនាង!
ប្រភព៖ allkpop
(Number Of Views: 221 times)