APAN Music Awards 2020 ប្រកាសបញ្ជីឈ្មោះអ្នកឈ្នះកំពូលទាំង ១០ និងផ្នែកផ្សេងៗទៀត
ព្រឹត្តិការណ៍ ”APAN Music Awards” ឆ្នាំ២០២០ ប្រកាសបញ្ជីឈ្មោះអ្នកឈ្នះកំពូលទាំង ១០ និងផ្នែកផ្សេងៗទៀត។
“APAN Music Awards” គឺជាកម្មវិធីប្រគល់ពានរង្វាន់ចុងឆ្នាំដែលត្រូវបានរៀបចំឡើងដោយ KEMA។ ពានរង្វាន់ធំក្នុងកម្មវិធីគឺ កំពូលចំណាត់ថ្នាក់ទាំង ១០ ដែលទាញយកបានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ ហើយបញ្ជីឈ្មោះអ្នកឈ្នះត្រូវបានគេមើលតាមទិន្នន័យដែលបូកបញ្ចូលរវាង សំឡេងឆ្នោតរបស់ហ្វេន ចំនួនលក់អាល់ប៊ុម និងការវិនិច្ឆ័យរបស់អ្នកជំនាញ។
អ្នកឈ្នះក្នុងកំពូលចំណាត់ថ្នាក់ទាំង ១០ នៅឆ្នាំនេះមានដូចជា៖
Kang Daniel
The Boyz
MONSTA X
BTS
Seventeen
IZ*ONE
Lim Young Woong
GOT7
NCT 127
TWICE
ដោយឡែក អ្នកឈ្នះក្នុងផ្នែកផ្សេងៗទៀតមានដូចជា៖ NCT U (ផ្នែក Best Global Icon), Kang Daniel (ផ្នែក Best Performance), BLACKPINK (ផ្នែក Best MV), JB ក្រុម GOT7 (ផ្នែក Best All-Rounder)។
កម្មវិធី ”APAN Music Awards” ឆ្នាំ២០២០ ដើមឡើយគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៨ ដល់ ២៩ ខែវិច្ឆិកា ប៉ុន្ដែក៏ត្រូវបានប្រកាសពន្យារពេល ព្រោះការផ្ទុះឡើងម្ដងទៀតនៃជំងឺឆ្លងកូវីដ១៩ នៅប្រទេសកូរ៉េខាងត្បូង៕
ប្រភព៖ allkpop