តារា​សម្ដែង​ប្រុស​ Kim Woo Bin ពេល​នេះ​មាន​គណនីអ៊ីន​ស្ដា​ក្រាម​ហើយ​!

អាខោន​អ៊ីនស្ដា​ក្រាម​ផ្លូវ​ការ​របស់​តារា​សម្ដែង​ប្រុស​ដ៏​សង្ហា​រូប​នេះត្រូវ​បាន​បើក​ដំណើរ​ការ​កាល​ពីល្ងាច​ម្សិល​មិញ (ថ្ងៃទី២៦​ ខែវិច្ចិកា)។ រូបភាព​ដំបូង​ត្រូវ​បាន​បង្ហោះព្រម​ជាមួយ​សារ​៖ “សួស្ដី! នេះ​គឺ​ Kim Woo Bin”។

ទោះ​បី​ចេញ​មុខ​ក្នុង​សិល្បៈ​យូរ​ណាស់​ហើយ​ក៏​ពិត​មែន ប៉ុន្ដែ​ Kim Woo Bin មិន​ធ្លាប់​មាន​អាខោន​អ៊ីនស្ដា​ក្រាម​ជា​របស់​ខ្លួន​ផ្ទាល់ទេ ហើយ​ភាគ​ច្រើន​ព័ត៌​មាន​ដែល​ជាប់​ទាក់​ទង​នឹង​តារា​ប្រុស​រូប​នេះ​តែង​ចែក​រំលែក​តាមរយៈ​បណ្ដាញ​សង្គម​របស់​ផលិ​តកម្ម​ដែល​គ្រប់​គ្រង​គេ​។ នេះជា​ដំណឹង​ល្អ​សម្រាប់​ហ្វេនៗ ហើយ​អ្នក​អាច​ចូល​ទៅ​ Follow គាត់​តាម​រយៈ​គណនីខាងក្រោម​នេះ!

 

ប្រ​ភព៖  soompi

(Number Of Views: 167 times)