BTS និង Blackpink ជាប់ជាបេក្ខភាពសម្រាប់ប្រជែងយកតំណែង “Person of the Year” របស់ Time Magazine
ការបោះឆ្នោតប្រចាំឆ្នាំសម្រាប់ជ្រើសរើសម្ចាស់តំណែង ‘Person of the Year’ របស់ទស្សនាវដ្តី Time Magazine សម្រាប់បុគ្គល និងអង្គភាពផ្សេងៗក៏មានវត្តមាន BTS និង Blackpink ក្នុងតារាងដែរ។ ការបោះឆ្នោតសម្រាប់តំណែង ‘Person of the Year’ បានចាប់ផ្តើមតាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ម៉ោងនៅកូរ៉េ។
ការជ្រើសរើសក្រុម BTS និង BLACKPINK ដាក់បញ្ចូលក្នុងតារាងនេះឆ្លុះបញ្ចាំងពីឥទ្ធិពលដ៏អស្ចារ្យរបស់ពួកគេចំពោះវប្បធម៌ប្រជាប្រិយនៅក្រៅប្រទេសកូរ៉េខាងត្បូង និងក្នុងព័ត៌មានដូចគ្នានេះ ក្រុម BTS ថ្មីៗនេះត្រូវបានជ្រើសរើសជាបេក្ខភាពសម្រាប់ GRAMMY ក្នុងប្រភេទពាន ‘Best Pop Duo/Group Performance’ ជាមួយនឹងបទ Dynamite ដ៏ល្បីជាភាសាអង់គ្លេសរបស់ពួកគេ។ លទ្ធផលសម្រាប់ម្ចាស់តំណែង “Person of the Year” របស់ Time Magazine នឹងប្រកាសនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០៕
ប្រភព៖ allkpop