Eli អតីតសមាជិកក្នុងក្រុម U-KISS បានចែកផ្លូវគ្នាជាមួយប្រពន្ធ
នៅថ្ងៃទី២៦ ខែវិច្ឆិកា នេះ អតីតសមាជិកក្នុងក្រុម U-KISS លោក Eli បានផ្ញើសារជូនដំណឹងដល់អ្នកគាំទ្រទាំងអស់តាមរយៈគណនីបណ្តាញសង្គមអនឡាញផ្ទាល់ខ្លួនរបស់គាត់។ គាត់បានសរសេរថា៖
“សួស្តីទាំងអស់គ្នា ឆ្នាំ២០២០ ជាឆ្នាំដ៏តានតឹងសម្រាប់យើង។ ខ្ញុំមានដំណឹងចង់ប្រាប់អ្នកទាំងអស់គ្នា…ប្រពន្ធរបស់ខ្ញុំ និងខ្ញុំបានសម្រេចចិត្តចែកផ្លូវគ្នាហើយ។ បច្ចុប្បន្ន ខ្ញុំរស់នៅសហរដ្ឋអាមេរិក ហើយ Michael កំពុងស្នាក់នៅជាមួយនឹងម្តាយរបស់គាត់នៅកូរ៉េ។ ទោះខ្ញុំមិនអាចជួប Michael នៅពេលនេះ ខ្ញុំនឹងទៅជួបគាត់នៅពេលណាដែលខ្ញុំអាចលៃពេលបាន និងព្យាយាមធ្វើជាឪពុកដ៏ល្អក្នុងដួងចិត្តគាត់។ ខ្ញុំមិនដឹងថា អនាគតនឹងជាយ៉ាងណា ប៉ុន្តែខ្ញុំសូមបួងសួងឱ្យ Michael និងម្តាយរបស់គាត់រីករាយ។ យើងពិតជាដឹងគុណអស់ពីដួងចិត្តនូវការគំាំទ្ររបស់អ្នករយៈពេលច្រើនឆ្នាំកន្លងទៅនេះ ហើយខ្ញុំសូមទោសដែលរឿងរ៉ាវវាបញ្ចប់ទៅបែបនេះ”។
គួររំលឹកផងដែរ Eli និង Ji Yeon Soo បានរៀបការជាមួយគ្នាក្នងខែមិថុនា ឆ្នាំ២០១៤ ដោយទទួលបានការចាប់អារម្មណ៍ខ្លាំងដោយព្រោះគំលាតអាយុខុសគ្នាដល់ទៅ ១១ ឆ្នាំរវាងពួកគេ។ ក្នុងឆ្នាំ២០១៦ Ji Yeon Soo ប្រសូត្របានបុត្រមួយ។ ក្រោយមក អ្នកទាំងពីរបានចែករំលែកពីការរស់នៅរបស់ពួកគេនៅកម្មវិធី ‘Dongchimi’ របស់ទូរទស្សន៍ MBN។
ប្រភព៖ allkpop