Variety ចេញ​សេច​ក្ដី​ប្រកា​ស​ផ្លូវ​ការ​ថា BLACKPINK គឺ​ជា​ម្ចាស់​ពាន​ “ក្រុមឆ្នើមប្រចាំ​ឆ្នាំ ២០២០”។

យោង​តាម​ការ​ប្រកាស​ Variety គ្រោង​ប្រារព្ធ​ធ្វើ​កម្មវិធី​ពិសេស​នៅ​ខែ​ក្រោយ​ ក្នុង​គោល​បំណង​ផ្ដល់​ជា​ពាន​កិត្តិយសឱ្យ​អ្នក​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ “Hitmakers”។

BLACKPINK នឹង​ឡើង​ទទួល​ពាន​រង្វាន់​ “ក្រុម​ឆ្នើមប្រចាំឆ្នាំ” នៅ​ឆ្នាំ​នេះ ហើយ​ក៏​ជាពានដំបូង​របស់​ពួកគេ​ពី Variety ដែរ​។

អ្នក​ផ្សេង​ទៀត​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​មាន​ដូច​ជា​ Harry Styles (​ម្ចាស់​ពាន​ Hitmaker of the Year), J Balvin (ម្ចាស់ពាន​ Collaborator of the Year), Roddy Ricch (ម្ចាស់​ពាន​ Artist of the Year)។ ដោយ​ឡែក​ អ្នក​ដែល​នឹងឡើង​ធ្វើ​ជា​ Presenter ក្នុង​ឆ្នាំ​នេះមាន​ដូច​ជា៖ Justin Bieber, Sheryl Crow, Niall Horan, Zane Lowe, Typa, និង Ty Dolla $ign។

កម្មវិធី​ពិសេស​ “Hitmakers” របស់​ Variety ក្នុង​ឆ្នាំ​នេះ​នឹងប្រារព្ធ​ឡើង​នៅ​ថ្ងៃទី៣ ខែធ្នូ ដោយ​លោក​អ្នក​អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​បាន​តាម​រយៈ Facebook, Instagram, Twitter, និង YouTube។

អបអរ​សារទរ BLACKPINK !

 

ប្រ​ភព៖  allkpop

(Number Of Views: 1,757 times)