BTS កំពុង​បង្ហាញ​មុខ​លើ​តារាង​តន្ត្រីលើសកល​លោក​។

នៅ​កាលពី​រសៀល​ថ្ងៃទី២០ វិច្ឆិកា BTS បាន​បញ្ចេញអាល់ប៊ុ​ម​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ “BE” ព្រម​គ្នា​ជាមួយ​បទ​ក្រប​មុខ “Life Goes On”។ ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ទាំង​អាល់​ប៊ុម ទាំង​ចម្រៀង​ បាន​ជាប់​នៅក្នុងតារាង iTunes នៅប្រទេស​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី២១ វិច្ឆិកា “BE” បាន​ស្ថិតនៅ​លេខ​រៀងទី១ ក្នុង​តារាង​ iTunes នៅ​ ៩០ ប្រទេស​បាត់​ទៅ​ហើយ​ ក្នុង​នោះ​បួក​រួម​ទាំង​ សហរដ្ឋ​អាមេរិក​, ចក្រភពអង់គ្លេស​, កាណាដា និង​ នូវែលសេឡង់។

ចំណែក​បទ​ក្រ​ប​មុខ “Life Goes On” ក៏​ជាប់​នៅ​កំពូ​ល​ចំណាត់​ថ្នាក់​ក្នុង​តារាង​ iTunes Top Song ជុំ​វិញសកលលោក​ដែរ​។

អប​អរសាទរ BTS!

 

ប្រ​ភព៖  soompi

(Number Of Views: 1,050 times)