Yoon Ji Sung អតីត​សមាជិកក្រុម Wanna One នឹង​បញ្ចប់​កាតព្វកិច្ច​​យោធានៅខែក្រោយ​។

យោង​តាម​សេច​ក្ដីប្រកាស​របស់​ផលិត​កម្ម LM Entertainment បាន​ឱ្យ​ដឹង​ថា​ Yoon Ji Sung បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ច្បាប់​ថ្ងៃ​សម្រាក​ចុង​ក្រោយ​ ហើយ​បើយោង​តាម​ច្បាប់​ថ្មី​នៃការ​ការ​ពារជំងឺ​ឆ្លង​កូវីដ​១៩ តារា​ចម្រៀង​​ប្រុស​រូប​នេះ​នឹង​មិនវិលត្រលប់​ចូល​បន្ទាយ​ហ្វឹកហាត់​វិញឡើយ​រហូត​ដល់​ថ្ងៃ​បញ្ចប់​កាតព្វ​កិច្ចផ្លូវ​ការ​ ដែល​ត្រូវ​នឹង​ថ្ងៃទី១៣ ខែធ្នូ។

យើង​អរគុណ​ដោយចិត្ត​ស្មោះ​ចំពោះ​ហ្វេន​សម្រាប់​ការ​ង់​ចាំ​ជាមួយ​ក្ដី​ស្រលាញ់​ដែល​មិន​ប្រែ​ប្រួល​ ហើយ​យើងសង្ឃឹម​ថា​អ្នក​នឹង​ស្វាគមន៍​ការវិល​វិញ​របស់​ Yoon Ji Sung យ៉ាង​កក់​ក្ដៅ បន្ទាប់​ពី​គេ​បាន​បញ្ចប់​កាតព្វ​កិច្ច​យោធា​ជាផ្លូវ​ការ​”_ ផលិ​តកម្ម LM Entertainment។

Yoon Ji Sung បាន​ចូលបំពេញភារកិច្ច​យោធា​របស់​គេ​កាល​ពី​ខែឧសភា​ ឆ្នាំ​មុន​ ដែល​មិនយូរ​ប៉ុន្មាន​ក្រោយ​ក្រុម Wanna One ត្រូវ​បាន​រម្សាយ​៕

 

ប្រ​ភព៖  allkpop

(Number Of Views: 166 times)