ស្រី​ស្រស់​មាឌ​ល្អិត Taeyeon នឹង​វិល​ត្រលប់​មក​វិញ​ជាមួយ​ចម្រៀង​ថ្មី​នៅ​ពេល​ឆាប់ៗ​នេះ!

យោង​តាម​សារព័ត៌​មាន​ Xportsnews ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី២០ ខែវិច្ឆិកា បាន​ប្រាប់​ឱ្យ​ដឹង​ថា​ សមាជិកក្រុម​ Girls’ Generation រូប​នេះ​មាន​គម្រោង​បញ្ចេញ​អាល់​ប៊ុម​ទោល​ថ្មី​នៅ​ខែក្រោយ​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹងដំណឹង​នេះ ផលិត​កម្ម SM ក៏​បាន​ចេញ​មុខ​បញ្ជាក់​៖ “Taeyoen កំពុង​រៀបចំអាល់​ប៊ុម​ថ្មី​ដែល​គ្រោង​បញ្ចេញ​នៅ​ខែធ្នូ​ ដូច្នេះ​ហើយ​សូម​រង់​ចាំ​មើល​ទាំ​ង​អស់​គ្នា​“។

នេះ​គឺ​ជា​ការ​វិល​វិញ​លើក​ដំបូ​ង​របស់​ Taeyeon បន្ទាប់​ពី​បាន​បញ្ចេញ​ “Happy” កាល​ពី​ខែឧសភា​។

 

ប្រ​ភព៖  soompi

(Number Of Views: 140 times)