យោង​តា​ម​ការ​ស្រង់​មតិ​ដែល​ធ្វើ​ឡើង​ដោយ​ Dish Insider តារា​ស្រី​កូរ៉េ​ទាំង​នេះ ត្រូវ​បាន​អ្នក​លេង​អ៊ីន​ធឺ​ណេត​ជ្រើស​រើស​​តាម​និយម​ន័យ​ថា “អ្នកមាន ហើយ​ក្មេង​”៖

10/ Kim Yoo Jung (សំឡេ​ង​ឆ្នោត​៖ 2.6%)

ចេញសម្ដែង​តាំង​ពី​តូច ដូច្នេះ​ហើយ​តារា​សម្ដែង​ស្រី​រូប​នេះ​រក​ចំណូល​បាន​មិន​តិច​ទេ​ពី​វិស័យ​ភាព​យន្ត​។

9/ HyunA (សំឡេ​ង​ឆ្នោត​៖ 3.2%)

HyunA ល្បី​រឿង​ប្រើវិជិតស៊ីវិល័យ​ ហើយ​ចំណូល​របស់​នាង​ភាគ​ច្រើន​បាន​មកពី​ការ​លក់​ចម្រៀង​នោះឯង​។ បើបួកទាំងចំណូល​កាលពីនៅ​ក្នុង​ក្រុម 4MiNUTE, ចំណូល​ពីបទ “TROUBLEMAKER”, បទ “Triple H” និ​ងថែមទាំង​បទទោល​ល្បីៗជា​ច្រើនទៀត​នោះ តារា​ស្រី​រូប​នេះ​គឺ​ចាត់​ទុក​ជា​អ្នក​មាន​ម្នាក់​។

8/ Hwasa ក្រុម MAMAMOO (សំឡេង​ឆ្នោត៖ 3.3%)

Hwasa ជា​សមាជិកកូន​ពៅក្នុង​ក្រុម MAMAMOO ហើយ​មិន​ត្រឹម​ចំណូល​បាន​ពីក្រុមទេ នៅ​មាន​ចំណូល​បាន​មក​ពី​បទចម្រៀង​ទោល​ផ្សេងៗទៀត​ ទើប​តារា​ស្រី​រូប​នេះ​ក្លាយ​ជា​ម្នាក់​ដែល​មានងារ​ថា “ក្មេង ហើយ​មាន​”។

7/ Tzuyu ក្រុម TWICE (សំឡេង​ឆ្នោត៖ 3.9%)

Tzuyu កូនពៅក្រុម TWICE ជាប់​នៅលេខ​រៀងទី៧។ តារា​ចម្រៀង​ស្រី​រូប​នេះ​ល្បី​ថាជាកូន​អ្នក​មាន​តាំង​ពីចេញ​មុខ​ក្នុ​ងសិល្បៈម្ល៉េះ។

6/ Chungha (សំឡេង​ឆ្នោត៖ 5.9%)

Chungha ធ្លាប់​ជា​សមាជិកក្រុម I.O.I ហើយបច្ចុប្បន្ន​ផ្សព្វ​ផ្សាយ​ខ្លួន​ជា​តារា​ចម្រៀង​ទោល​។ ដោយ​មើល​តាម​ការ​បង្ហាញ​ខ្លួន​ក្នុង​​កម្មវិធី​ Omniscient Interfering View ហ្វេន​ក៏​ដឹង​ភ្លាម​ថា​តារា​ស្រី​រូបនេះ​ជា​អ្នក​មា​ន​ ព្រោះ​​ជាម្ចាស់​អាគា​ដ៏​ទៅ​ ៣កន្លែង​។

5/ Jang Wonyoung ក្រុម IZ*ONE (សំឡេង​ឆ្នោត៖ 6.0%)

ដោយ​សង្កេត​ការ​ប្រើ​​ភាសារ​អង់គ្លេស​របស់​ Jang Wonyoung អ្នកគាំទ្រ​ក៏​ចាប់​ផ្ដើម​គាស់​កកាយ​ ហើយដឹង​ថា​សមាជិក​ក្រុម IZ*ONE រូប​នេះ​ រៀ​ន​ក្នុ​ងសាលា​អន្តរជាតិ​តាំង​ពី​តូច​ម៉្លេះ​ ដែល​ជា​សាលា​តម្លៃ​ថ្លៃ​គួរ​សម​នៅកូរ៉េ​ ទើប​ហ្វេន​សន្និដ្ឋាន​បាន​ថា​ Jang Wonyoung គឺ​ជា​ខ្សែ​ស្រឡាយ​កូន​អ្ននមាន​។

4/ Jennie ក្រុម BLACKPINK (សំឡេង​ឆ្នោត៖ 6.6%)

Jennie មិន​ត្រឹម​រក​ចំណូល​បាន​ពីសកម្មភាព​ជា​មួយ​ក្រុម BLACKPINK ទេ តែ​នាង​នៅ​រក​ចំណូល​បាន​ច្រើនពី​ចម្រៀង​ទោល ថែម​ទាំង​ក្លាយ​ជា​អ្នក​តំណាង​របស់​ផលិត​ផល​ល្បីៗ​ជា​ច្រើនទៀ​ត មួយ​ក្នុង​ចំណោម​នោះ​គឺ “Walking Chanel”។

3/ Suzy (សំឡេង​ឆ្នោត៖ 9.9%)

ថា​ចំណូល​បាន​ពី​ពេល​នៅក្នុង​ក្រុម missA ច្រើន​ណាស់​ហើយ តែ Suzy នៅរកចំណូលបាន​ច្រើន​ពេល​ការថត​ខ្សែ​ភាព​យន្ត​ទៀត​។

2/ Kim Yuna (សំឡេង​ឆ្នោត៖ 21.1%)

ក្នុង​វិស័យ​កីឡា Kim Yuna គឺ​ជា​មនុស្ស​ល្បី ដែល​ប្រជា​ជន​កូរ៉េ​គ្រប់​គ្នា​សុទ្ធ​ស្គាល់​។ ព្រោះ​មុខមាត់​ និង​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​នាង​ Yuna ត្រូវ​គេ​ហៅ​ថត​ឃ្លីប​ផ្សព្វ​ផ្សាយ​ជា​ច្រើន ហើយ​ប្រាកដ​ណាស់​ថា​ ចំណូល​រក​បានមិនចេះតិច។

1/ IU (សំឡេង​ឆ្នោត៖ 22.5%)

ក្នុង​មួយ​ឆ្នាំៗ​ IU រក​ចំណូល​បាន​ច្រើនណាស់​ ទាំង​ចម្រៀង​ ទាំង​ការ​សម្ដែង​​ និង​ពេល​ខ្លះ​ជា​អ្នក​និពន្ធ​បទ​ភ្លេង​ទៀត​។ IU ចូល​ចិត្ត​តប​ស្នង​ក្ដី​ស្រលាញ់​របស់​គ្រប់​គ្នា​ ដោយ​ការ​បរិច្ឆាក​ជូន​កន្លែង​ដែល​ត្រូវ​ការ​​ ទើប​មហាជន​កូរ៉េ​ចូល​ចិត្ត​តារា​ស្រី​រូបនេះ​ណាស់​ ព្រោះ​មិនត្រឹម​ស្អាត នៅ​ចិត្ត​ល្អទៀត​ផង​៕

 

ប្រ​ភព៖  koreaboo

(Number Of Views: 4,249 times)