ក្រសួង​ផ្នែកយោធា​ ចែក​រំលែក​រូប​ភាព​របស់​ D.O ក្រុម EXO និង Yook Sungjae ក្រុម BTOB ដែល​ពេល​នេះកំពុង​ចូល​បំពេញ​កាតព្វ​កិច្ច​របស់​ពួកគេ​។

ខាងក្រសួង​បានបញ្ចេញ​រូប​ភាព​ទាំង​នោះតាមការ​បង្ហោះក្នុង Twitter។ វា​ជា​រូប​ភាព​ដក​ស្រង់​ចេញពីសកម្មភាព​​ក្រោយ​ឆាក​នៃ​កម្មវិធីមួយ​មាន​ឈ្មោះថា “Proud Soldier” ដែលត្រូវ​បាន​រៀប​ចំឡើង​ដោយ​ក្រសួង​យោធា​ ក្នុង​គោល​បំណង​ឡើង​តំណើង​កិត្តិយស​កង​ទ័ព​ ហើយកម្មវិធី​ទាំង​មូល​នឹង​ចាក់​ផ្សាយ​ចាប់​ពី​ថ្ងៃទី២៣ ខែវិច្ឆិកា តាម​រយៈ​អាខោន Twitter និង YouTube។

ឆែក​ផ្ទាំង​រូប​ភាពខាង​ក្រោម!

D.O បាន​ចូល​បំពេញ​ភារកិច្ច​យោធា​កាលពី​ខែកក្កដា ២០១៩ ខណៈ​ដែល​ Yoo Sungjae ទើប​តែ​ចូល​។ តារា​ចម្រៀង​ប្រុស​ទាំង​ពី​របច្ចុប្បន្ន​កំពុង​បម្រើ​ការជា​ទាហាន​សកម្ម៕

 

ប្រ​ភព៖  soompi

(Number Of Views: 405 times)