តារាង​សម្តែង​ប្រុស Hyun Bin ត្រូវ​បាន​ជ្រើស​រើស​ជា​អ្នក​តំណាងដំបូង​​ឱ្យ​យីហោ​នា​ឡិកា​ដៃ​ស្វីសដ៏​ប្រណិត​​ ‘OMEGA’ ​ទូទាំង​ពិភពលោក​!

ទាក់​ទង​ទៅនឹង​ការ​សម្រេច​ចិត្ត​សហ​ការ​ជាមួយនឹង​ Hyun Bin ក្រុមហ៊ុន  ‘OMEGA’  បាន​លើក​ឡើង​ថា “Hyun Bin មាន​ជំនាញ​ដ៏​ប៉ិន​ប្រសប់​សម្រាប់​ការ​បង្ហាញ​បុគ្គលិក​លក្ខណៈ​របស់​គាត់​ជាមួយនឹង​ការ​ជឿ​ជាក់​ និង​មាន​ភាព​ទាក់​ទាញ។ យើង​បានដឹង​ថា ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​គាត់​ចំពោះ​ការ​សម្តែង​ និង​សេចក្តី​លម្អិត​ផ្សេង​ទៀត​ពីគាត់​ក្នុងអាជីព​របស់​គាត់​ស៊ី​សង្វាក់​គ្នា​ជាមួយ​នឹង​គុណតម្លៃ​របស់យីហោ ‘OMEGA’ ។ យើង​ជឿជាក់​ថា ក្នុង​នាម​ជាតារា​ម្នាក់​ដែលមិន​ខ្វះ​​គុណសម្បត្តិ​ដូចនេះ នឹង​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ​ជាមួយ​នឹង​យីហោ នាឡិកា​ដ៏​ប្រណិត​របស់យើង​”។​

តើ​ប្រិយ​មិត្ត​គិត​ថា Hyun Bin ពិត​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ធ្វើ​ជា​អ្នក​តំណាងថ្មី​​ឱ្យ​ ‘OMEGA’ ទូទាំង​ពិភព​លោក​ដែរ​ទេ?

ប្រភព៖ allkpop

(Number Of Views: 91 times)