តារា​សម្ដែង​ស្រី​ Lee Yeon Hee នឹង​ចាប់​ផ្ដើម​ទំព័រ​ដំណើរ​ជីវិត​ថ្មី ក្រោយ​សម្រេច​ចិត្ត​ចាក​ចេញ​ពីផលិ​តកម្ម SM Entertainment។

យោង​តាម​ប្រភពរបស់​ផលិ​តកម្ម SM ចេញ​ផ្សាយនៅ​ថ្ងៃទី១៧ ខែវិច្ឆិកា បាន​ប្រាប់​ឱ្យ​ដឹង​ថា​ Lee Yeon Hee នឹង​បញ្ចប់​កុង​ត្រា​ជា​មួយ​ពួកគេ​នៅ​ពេល​ឆាប់​ៗ​នេះ ហើយ​បើ​ទោះបី​កិច្ច​សន្យា​ជា​អក្សរ​ត្រូវ​បាន​បញ្ចប់​ក៏​ពិត​មែន ប៉ុន្ដែ​ខាង​ផលិ​តកម្មនឹង​នៅតែ​បន្ត​គាំទ្រ​តារា​ស្រី​រូប​នេះ។

យោង​តាម​សារព័ត៌​មាន​ដែល​ចុះ​ផ្សាយ​ Lee Yeon Hee នឹង​ចុះ​កុង​ត្រា​ជាមួយ​ផលិត​កម្ម VAST Entertainment ដែល​ជា​ជម្រក​របស់​តារា​សម្ដែង​ល្បីៗ ក្នុង​នោះ​បួក​រួម​ទាំង Hyun Bin, និង Lee Jae Wook ជា​ដើម។ ដោយ​ឡែក​​ខាង​ផលិ​តកម្ម VAST Entertainment បាន​ចេញ​មុខ​បញ្ជាក់​ជាមួយ​សារព័ត៌​មាន Newsen ដោយ​ប្រាប់​ថា​ “វា​ជាការពិត​ដែល​យើង​កំពុង​ស្ថិត​ក្នុ​ងការ​ពិភាក្សា​គ្នា​ ប៉ុន្ដែ​គ្រប់​យ៉ាង​នៅ​ពុំ​ទាន់​សម្រេ​ច​ច្បាស់​លាស់នៅឡើយ​ទេ​“។

តារា​សម្ដែង​ស្រី​ Lee Yeon Hee ធ្លាប់​ឈ្នះ​បាន​ពាន​ធំ​ពី​ការ​ប្រ​ឡង​ Best Youth ដែល​រៀប​ចំឡើង​ដោយ​ផលិ​តកម្ម SM Entertainment កាល​ពី​ឆ្នាំ ២០០១ ហើយ​ចាប់​តាំង​ពី​ពេលនោះ Lee Yeon Hee ក៏​ចុះ​កុង​ត្រា​ជាមួយ SM។ តារា​សម្ដែង​ស្រី​រូប​នេះ​បាន​ទាញ​យកចំណាប់​អារម្មណ៍​ពី​មហាជន​កូរ៉េ​តាមរយៈ​ការ​បញ្ចេញ​ទេពកោសល្យ​សម្ដែង​ក្នុងរឿង​ភាគ​​ល្បីៗ​ជា​ច្រើន​ ដោយក្នុង​នោះ​មាន​ដូច​ជា​រឿង “My Lovely Family”, “One Fine Day”, “East of Eden”, “Miss Kora”, “Into the World Again”, “The Package”, “The Game: Towards Zero”, “SF8” និង​ច្រើន​ទៀត​។ ស្នាដៃ​សម្ដែង​របស់នាង​ក៏​រាប់​បញ្ចូល​ក្នុង​ភាព​យន្ត​ខ្នាត​ធំ​ដែរ​ ក្នុង​នោះ​មាន​ដូច​ជា​រឿង “A Millionaire’s First Love”, “M”, “Detective K: Secret of the Lost Island” និង​ច្រើន​ទៀត​។ ទន្ទឹមនឹង​នេះ តារា​ស្រី​រូប​នេះ​ទើប​តែ​ប្រកាស​រៀប​អាពាហ៍​ពិពាហ៍​​កាល​ពី​ខែមិថុនា​ ឆ្នាំ​នេះ៕

 

ប្រ​ភព៖  soompi

(Number Of Views: 216 times)