ក្រោយ​ផ្អាកយ៉ាង​យូរ​ ព្រោះ​សមាជិក​ម្នាក់​ៗ​មមាញឹក​ជាមួយ​ការ​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​ ពេល​នេះ​ BTOB បាន​វិល​វិញ​ក្នុ​ងនាម​ជា​ក្រុម​រង ហើយ​ក៏កំពុង​ទទួលបាន​ជោគ​ជ័យខ្លាំង​ជាមួយ​ចម្រៀង​ថ្មី​ជុំ​វិញពិភព​លោក​។

ក្រុម​រង​ថ្មី BTOB 4U ត្រូវ​បានបង្កើត​ឡើង​ដោយ​មានសមាជិក​ ៤ រូប​ ក្នុង​នោះ​មានដូច​ជា​ Eunkwang, Minhyuk, Changsub, និង Peniel។ កាលពី​ល្ងាច​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ពួកគេ​បាន​បញ្ចេញ​អាល់​ប៊ុម​តូច​ដែល​មាន​ឈ្មោះ​ថា “INSIDE” ព្រម​គ្នា​ជាមួ​យ​បទក្រប​មុខ​ “Show Your Love”។

ចាប់​តាំង​ពី​បញ្ចេញ អាល់​ប៊ុម​ទាំង​មូល​បាន​ឈរ​លើ​លេខ​រៀង​ទី១ ក្នុង​តារា​ង iTunes Top Album នៅប្រទេស​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក​​ ក្នុង​នោះ​បួក​រួម​ទាំង​ តៃវ៉ាន់ ម៉ាកាវ វៀតណាម សឹង្ហបុរី ថៃ និង​ភីលីពីន​ ជា​ដើម​។

ទន្ទឹមនឹង​នេះ បទ “Show Your Love” ក៏​កំពុង​ទទួលបាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នក​គាំទ្រ​ជុំ​វិញ​ពិភពលោក​ដែរ​ និ​ងថែមទាំង​បង្ហាញ​ខ្លួន​ក្នុង​តារាង​តន្ដ្រី​អនឡាញ​ធំៗ​ជា​ច្រើន​ទៀង​ផង​។

អប​អរ​សារទរ  BTOB 4U!

 

ប្រ​ភព៖  soompi

(Number Of Views: 168 times)