យោង​តាម​គេហទំព័រ​ព័ត៌មាន​អន​ឡាញ​ផ្សេង​ៗ​ឱ្យ​ដឹង​នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា នេះ​ថា ឥលូវ ក្រុម IZ*ONE ប្រាប់​ថ្ងៃ​វិល​​វិញ​របស់​ពួក​គេហើយ​។ ក្រុម​នេះ​គ្រោង​ចេញ​អាល់​ប៊ុម​ថ្មី​របស់​ពួក​គេ​នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ រយៈ​ពេល​ ១ ថ្ងៃ​បន្ទាប់​ពី​បង្ហាញ​ខ្លួន​ជា​ភ្ញៀវ​ក្នុង​កម្ម​វិធី​  ‘2020 Mnet Asian Music Awards’។ តាម​ធម្មតា​ ស្រី​ស្រស់​ទាំង​នេះ​គ្រោង​បង្ហាញ​ពី​ការ​សម្តែង​សម្រាប់​បទវិល​វិញ​ក្រប​មុខ​រ​បស់​ពួក​គេ​លើក​ដំបូង​នៅ​ ‘2020 MAMA’!

នេះ​បញ្ជាក់​ពី​ការ​វិល​វិញ​ដំបូង​របស់ IZ*ONE ប​ន្ទាប់​ពី​ពួក​គេ​ស្ងប់​ស្ងាត់​រយៈ​ពេល ៦ ខែ។ ទន្ទឹម​នឹង​នេះ កុង​ត្រា​ផ្សព្វ​ផ្សាយ​ចម្រៀង​របស់ IZ*ONE នឹង​ផុត​កំណត់​នៅ​ខែមេសា ឆ្នាំ២០២១​៕

ប្រភព៖ allkpop

(Number Of Views: 148 times)