អាល់ប៊ុម​ធំ​ទី២ របស់​ TWICE មាន​ឈ្មោះ​ថា “Eyes wide open” កំពុង​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ជា​លំដាប់​។

យោង​តាម​ព័ត៌​មាន​បញ្ចេញ​ដោយ​ផលិត​កម្ម JYP Entertainment ចេញ​ផ្សាយ​នៅ​ថ្ងៃទី២៨ ខែតុលា​ បាន​ឱ្យ​ដឹង​ថា​ “Eyes wide open” បាន​គ្រប់​គ្រង​ចំណាត់​ថ្នាក់​កំពូល​ក្នុង​តារាង iTunes Top Album នៅ ៣២ ប្រទេស​ ជុំ​វិញពិភព​លោក​ ក្នុងនោះ​រួម​មាន​ដូចជា​ សឹង្ហបុរី ប្រេស៊ីល និង​ជប៉ុន​ជា​ដើម​។

ទន្ទឹមនឹង​នេះ TWICE មើល​ទៅហាក់​ដូច​កំពុង​មមាញឹក​ខ្លាំង​ជាមួ​យ​សកម្មភាព​ផ្សព្វ​ផ្សា​យ​ជា​បន្ត​បន្ទាប់ ហើយ​ពួកគេ​កំពុង​ត្រៀមខ្លួនបង្ហាញ​មុខ​ក្នុ​ងកម្មវិធី “Radio Star” នៅ​ថ្ងៃទី២៨ ខែតុលា​។

ចំណែក​បទ “I CAN’T STOP” ដែល​ជា​ចម្រៀង​ក្រប​មុខ​របស់​អាល់​ប៊ុមថ្មី ក៏​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ខ្លាំង​ដែរ ខណៈ​ដែល​ហ្វេន​នាំ​គ្នាបង្ហោះ​ចែកចាយ​ពាស​ពេញ​ Twitter!

 

ប្រ​ភព៖  soompi

(Number Of Views: 2,117 times)