បទ “Dynamite” របស់​ BTS ទទួលបាន​ប័ណ្ណ​សរសើរ​ប្រាក់​ពីចក្រភពអង់គ្លេស!

យោង​តាម British Phonographic Industry បាន​ឱ្យ​ដឹង​ថា​ “Dynamite” ទទួលបាន​ប័ណ្ណសរសើរ​ប្រាក់​​កាលពី​ថ្ងៃទី២៣ ខែតុលា​។ ប័ណ្ណ​សរសើរ​ប្រាក់​​ពីចក្រភពអង់គ្លេសមួយនេះ​ត្រូវ​បាន​ផ្ដល់​ឱ្យ​ចម្រៀង​ដែល​រក​ចំនួន​លក់បាន​ ២០០,០០០ ហើយ​ពេល​នេះ BTS គឺ​យក​បាន​ជោគ​ជ័យ​នៃ​ចំនួន​លក់​នេះ​ហើយ​។

បទ “Dynamite” គឺ​ជា​ចម្រៀង​ទី២ របស់​ BTS ដែល​ទទួល​បាន​ប័ណ្ណ​សរសើរ​ប្រាក់​ពី​ចក្រភពអង់គ្លេស​ បន្ទាប់​ពីបទ “Boy With Luv” ដែល​យកបាន​កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០២០។

“Dynamite” គឺ​ជា​ចម្រៀង​ចេញ​ជា​ភាសា​អង់​គ្លេស​ដំបូង​របស់​ BTS ហើយ​វា​ត្រូវ​បាន​បញ្ចេញ​កាល​ពី​ខែសីហា ឆ្នាំ២០២០។ វា​ក្លាយ​ជា​បទ​ចម្រៀង​ដំបូង​របស់​តារា​ចម្រៀង​កូរ៉េ​ដែល​អាច​ឈរ​លើ​លេខ​រៀង​ទី១ ក្នុង​តារាង​ Billboard Hot 100 របស់​ពិភព​លោក​។

យ៉ាង​ណា​មិញ នេះ​មិន​មែន​ជា​ជោគ​ជ័យ​ដំបូង​សម្រាប់​ BTS ទេ​ ព្រោះ​អាល់​ប៊ុម​មួយចំនួន​របស់​ពួកគេ​ក៏​ធ្លាប់​ទទួលបាន​ប័ណ្ណ​សរសើរ​ប្រាក់​ពីចក្រភពអង់គ្លេសដែរ ក្នុងនោះ​រួម​មានដូច​ជា​អាល់ប៊ុម​៖? “Face Yourself,” “Love Yourself: Answer,” “Map of the Soul: Persona,” “Love Yourself: Tear,” “Map of the Soul: 7,” និង “Love Yourself: Her”៕

 

ប្រ​ភព៖  soompi

(Number Of Views: 1,645 times)