Super Junior កំពុង​ត្រៀម​ខ្លួន​វិលវិញ!

នៅ​ថ្ងៃទី២៦ ខែតុលា SJ Label បានចេញសេច​ក្ដី​ប្រកាស​ជា​ផ្លូវ​ការ​ថា Super Junior នឹង​បញ្ចេញអាល់ប៊ុម​ថ្មីនៅ​ខែធ្នូ។ វាគឺ​ជា​អាល់​ប៊ុម​ធំទី១០ និង​ជា​ការ​វិល​វិញ​លើកដំបូង​ទាំង​ក្រុមចាប់​តាំង​ពី​បញ្ចេញ “TIMELESS” កាលពី​ខែមករា​។

ដើម្បីអប​អរខួប​គម្រប់ ១៥ឆ្នាំ បទ​ក្រប​មុខ “The Melody” នឹង​បញ្ចេញ​មុន​កា​របញ្ចេញ​អាល់​ប៊ុម​ ដែលកាល​បរិច្ឆេទកំណត់​គឺ​នៅថ្ងៃទី៦ ខែវិច្ចិកា​។

ដោយ​ឡែក​នៅ​ថ្ងៃទី៧ ខែវិច្ឆិកា (បន្ទាប់​ពីចម្រៀង​ដំបូង​ត្រូវ​បាន​បញ្ចេញ) Super Junior គ្រោង​ប្រារព្ធ​ធ្វើ​កម្មវិធី​ជំនួបអ្នក​គាំទ្រ​អន​ឡាញ​ ក្រោម​ចំណង​ជើង​ថា “Beyond LIVE – SUPER JUNIOR 15th Anniversary Special Event – Invitation” តាម​រយៈ​ V Live។ សំបុត្រ​ចូល​រួម​នឹង​ចាប់​ផ្ដើម​បញ្ចេញ​លក់​នៅ​ថ្ងៃទី២៧ ​ខែតុលា​នេះតទៅ ក្នុង​​ V Live និង​តាម​វេបសាយ​ YES24៕

 

ប្រភព៖  soompi

(Number Of Views: 239 times)