យោង​តាមរបាយ​ការណ៍​បញ្ចេញ​ដោយ​ផលិ​តកម្ម YG Entertainment ចេញ​ផ្សាយ​នៅ​ថ្ងៃទី២៦ ខែតុលា បាន​ឱ្យ​ដឹង​ថា​ អាល់​ប៊ុម​ធំដំបូង​របស់​ BLACKPINK មាន​ឈ្មោះ​ថា  “THE ALBUM” ពេលនេះ​រក​ចំនួនលក់​សរុប​បាន​រហូត​ទៅដល់​ ១,២០៩,៥៤២ កូពី។ ចំនួន​ទាំង​នេះ​ត្រូវ​បាន​បួក​រួម​ ការ​លក់​ទាំង​នៅក្នុងប្រទេ​សកូរ៉េ (៨៧១,៣៥៥ អាល់​ប៊ុម) និង​នៅប្រទេស​អឺរ៉ុប (៣១៩,៣០០ អាល់ប៊ុម​)។ អាល់​ប៊ុម​ LP មាន​កំណត់​ ប្រមាណ ១៨,៨៨៨ កូពី ត្រូវ​បានលក់​អស់​ក្នុង​រយៈ​ពេល​ក៏​ខ្លី​។

កំណត់​ត្រា​លក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ធ្វើ​ឱ្យ​ BLACKPINK បានងារ​ជា​ “អ្នក​លក់​ខ្ទង់​លាន” ហើយ​ពួកគេ​ក៏​ក្លាយជា​ក្រុម​ចម្រៀង​ស្រី​ដំបូង​គេ​បង្អស់​ដែល​រក​ចំនួន​លក់​អាល់ប៊ុម​បានរហូត​ដល់​ជាង ១លាន​។

ភ្លាមៗដែល “THE ALBUM” បញ្ចេញក្នុ​ងទី​ផ្សារ​តន្ដ្រី​នៅថ្ងៃទី២ ខែតុលា វា​ក៏​បង្ហាញ​មុខ​នៅ​លេខ​រៀង​ទី១ ក្នុងតារាង​ iTunes Top Album នៅ ៥៧ ប្រទេស​ខុសៗគ្នា​ជុំ​វិញពិភព​លោក​។  លើស​ពី​នេះ អាល់ប៊ុម​ថ្មី​របស់​ក្រុម​ចម្រៀង​ស្រី​មួ​យ​នេះ​ក៏​បំបែក​បាន​កំណត់​ត្រា​ជា​ច្រើន​ទៀត ដោយ​ក្នុង​នោះ​បួក​រួមទាំង​​ភាព​ជោគ​ជ័យ​ក្នុង​តារាងចម្រៀង​សផ្សេងៗរបស់​​ Billboard ពិភពលោក​៕

 

ប្រភព៖  soompi

(Number Of Views: 1,560 times)