នៅ​ព្រឹកថ្ងៃទី២២ ខែតុលា ផលិត​កម្ម JYP Entertainment ចេញប្រកាស​ផ្លូវ​ការ​ពី​រឿង​រ៉ាវ​ចោទ​ប្រកាន់​ដែល​ថា Youngjae ក្រុម GOT7 ធ្លាប់​វាយ​ធ្វើ​បាប​គេ​ពេល​ជា​សិស្ស។

សេច​ក្ដី​ប្រកា​ស​មាន​អត្ថន័យ​ដូច​ខាង​ក្រោម​៖

សួស្ដី នេះ​គឺ​ផលិតកម្ម JYP Entertainment។ យើង​ចង់​ផ្ដល់​ដំណឹង​ថ្មី​ទាក់ទង​នឹង​រឿង​អាស្រូវ​បច្ចុប្បន្ន​ដែល​មាន​ចំពោះតារារបស់​យើង Youngjae។

យើងបាន​ជួប​និយាយ​ជាមួយ​ភាគីខាង “ក” ដែលជា​អ្នក​​បង្ហោះ​សារ​នៃ​រឿង​រ៉ាវ​របស់ Youngjae ក្នុងអន​ឡាញ​ ហើយ​ “ក”​ នៅតែ​បន្ត​អះអាង​ដូច​សម្ដីដែលបានសរសេរ​​ក្នុង​ការ​បង្ហោះ​នោះ ប៉ុន្ដែ​ពួកគេគ្មាន​ភស្ដុតាង​ច្បាស់​លាស់​ណា​មួយ​ឡើយ​​ដែល​អាច​បញ្ជាក់​បាន​ថា​ Youngjae ធ្លាប់​ជា​ក្មេង​ពាល​នៅ​ក្នុង​សាលា​។

យើង​នឹង​ឆ្លើយតប​ចំពោះ​បញ្ហា​នេះដោយ​ចាត់​វិធាន​ការ​តាមផ្លូវ​ច្បាប់​ដើម្បី​ប្រឆាំង​នឹង​ពាក្យ​ចោទ​ប្រកាន់​ ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយព័តមាន​មិន​ពិត​ដែល​មាន​ជាប់​ទាក់​ទង​នឹង​ហេតុ​ការ​ណ៍​នេះ ដែល​វា​ចាត់​ទុក​ថា​ជា​ការ​មើលងាយ​ចោទ​ប្រ​កាន់​តារាង​របស់​យើង​។

អរគុណ​!“។

ការ​ពីម្សិល​មិញ​នេះ មានជន​អនាមិក​បាន​បង្ហោះក្នុង​អន​ឡាញថា​ Youngjae ធ្លាប់​ជា​ក្មេង​ពាល​នៅ​ក្នុង​សាលា និ​ង​ធ្លាប់​ជម្រិត​យក​ប្រាក់​ពីមិត្ត​រួម​ថ្នាក់​ដែល​ជា​ជន​ពិការ (ថ្លង់​) ដែល​ការបង្ហោះនោះក៏​ត្រូវ​បាន​លុប​ចោល​វិញ​។ ផលិត​កម្ម​ JYP Entertainment បានចេញ​សេច​ក្ដី​ប្រកាសភ្លាមៗ​វិញថា​នឹង​ស្វែង​រក​ការពិ​ត​នៃរឿង​រ៉ាវ​ទាំង​នោះ​៕

 

ប្រភព៖  allkpop

(Number Of Views: 473 times)