Minzy អតីត​សមាជិកក្រុម 2NE1 ពេល​នេះ​មា​នផលិ​តកម្ម​ផ្ទាល់ខ្លួន​ហើយ​!

Minzy ចាក​ចេញ​ពីផលិត​កម្ម YG Entertainment ក្នុង​ឆ្នាំ២០១៦ ហើយ​ចុះ​កុង​ត្រា​ជាមួយ The Music Works ផ្សព្វ​ផ្សាយ​ខ្លួន​ជា​តារា​ចម្រៀង​ទោល​។ ក្នុង​ខែមេសា ឆ្នាំ២០២០ តារា​ស្រីរូប​នេះ​បាន​ដើរ​ចេញ​ពីផលិត​កម្ម Music Works បន្ទាប់​ពី​ជម្លោះ​ត្រូវ​បាន​ដោះ​ស្រាយ​តាម​ផ្លូវ​ការ​ច្បាប់​។ ក្នុងខែឧសភា​ Minzy បាន​បញ្ចេញអាល់​ប៊ុម​ “Lovely” ក្នុង​នាម​ជា​ការ​ចាប់​ផ្ដើម​ថ្មី​នៃ​អាជីព​ជា​តារា​ចម្រៀង​របស់នាង​។

នៅ​ថ្ងៃទី២២ ខែតុលា មាន​ព័ត៌​មាន​បាន​ចេញ​ផ្សាយ​ថា​ Minzy បង្កើត​ផលិត​កម្ម​ផ្ទាល់​ខ្លួន​ មាន​ឈ្មោះ​ថា MZ Entertainment ដោយ​រួម​សហការ​ជាមួយ​អ្នកជំនាញ​គ្រប់​គ្រង​ Goo Soon Yong ដើម្បី​ស្វែក​រក​សិស្ស​ប្អូន​ដែល​មាន​សម្ថភាព​។

ផលិត​កម្ម​​ MZ Entertainment នឹង​មាន​បើក​ជា​​ថ្នាក់​បង្រៀន​រាំ​ ហើយ​បង្កើតប្រព័ន្ធ​បង្វឹក​ជំនាញ​ដោយជំនួស​ពី​មេធាវី Jo Suk Geun។ យ៉ាង​ណា​មិញ Mizy ក៏​នឹង​នៅ​តែ​បន្ត​អាជីព​ជា​តារា​ចម្រៀង​ទោល​ដោយ​ស្ថិតក្រោម​ការ​គ្រប់​គ្រង​របស់​ផលិតម្ម​ថ្មីនេះ៕

 

ប្រ​ភព៖  soompi

(Number Of Views: 322 times)