អាល់​ប៊ុម​ “12:00” របស់​ LOONA បាន​ឈរ​នៅលេខ​រៀង​ទី១ ក្នុង​តារាង​ iTunes Top Album ជុំ​វិញ​ពិភព​លោក​។

នៅ​ត្រឹម​ពាក់​កណ្តាល​យប់​ឈាន​ចូល​ថ្ងៃទី២២ ខែតុលា អាល់ប៊ុម​ទី៣ របស់​ក្រុម​ចម្រៀង​ស្រី​មួយនេះ​បាន​បង្ហាញ​មុខ​លើ​តារាង​ iTunes Top Album នៅប្រទេស​ ៤៩ ខុសៗ​គ្នា​ ក្នុង​នោះ​មាន​ដូច​ជា​ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស វៀតណាម សិង្ហបុរី កាណាដា ឥណ្ឌូនេស៊ី ស៊ុយអែត អូទ្រីស ប្រេស៊ីល ម៉ាឡេស៊ី ឈីលី ហ្វីលីពីន ក្រិក ណូវែលហ្សេឡង់ ប៊ុលហ្គារី និងរុស្ស៊ីជា​ដើម​។

អាល់​ប៊ុម​ “12:00” របស់​ LOONA ត្រូវ​បាន​បញ្ចេញ​ក្នុង​ទីផ្សារ​តន្ដ្រី​កាល​ពី​ថ្ងៃទី១៩ ខែតុលា ព្រ​ម​គ្នា​ជាមួយ​វីដេអូចម្រៀង​បទ​ក្រប​មុខ​មានចំណង​ជើង​ថា “Why Not”។

អប​អរ​សារទរ​ LOONA!

 

ប្រ​ភព៖  soompi

(Number Of Views: 260 times)