គូរថ្ងៃ​ចំណាំ​ផង​! CL ប្រកាស​កាល​បរិច្ឆេទ​បញ្ចេញ​ចម្រៀង​ថ្មី​ហើយ​។

នៅ​ថ្ងៃទី១៧ ខែតុលា CL បាន​បញ្ចេញ​ផ្ទាំង​រូប​ភាព​ពញ្ញាក់​អារម្មណ៍​ដំបូង​សម្រាប់​ចម្រៀង​ថ្មី​របស់​នាង​។ គម្រោង​វិល​វិញ​របស់​ CL នឹង​បញ្ចេញ​នៅ​ថ្ងៃទី២៩ ខែតុលា​នេះ ហើយ​ដែល​គួរ​ឱ្យ​រំភើប​ជាង​នេះ​ទៅទៀត​នោះ គឺ​តារាស្រី​រូប​នេះ​មាន​គម្រោង​បញ្ចេញ​បទថ្មី​ចំនួន​ពីរ មិន​មែន​តែ​មួយ​បទ​ឡើយ​។

 

នេះ​ជា​ការ​វិល​វិញ​លើក​ដំបូង​របស់​ CL ចាប់​តាំង​ពី​បាន​បញ្ចេញ​គម្រោង​អាល់​ប៊ុម​ឈ្មោះ​ “In The Name of Love” ដែល​បាន​ចេញ​កាល​ពី​ ១០ ខែមុន។ កុំភ្លេច​រង់​ចាំ​មើល​ទាំង​អស់​គ្នា​ថា​ស្ដាយ​ចម្រៀង​បែប​ណា​ដែល CL នឹង​ពាំ​នាំ​យក​មក​បម្រើ​អារម្មណ៍​របស់​អ្នក​គ្រប់​គ្នា?

 

ប្រ​ភព៖  soompi

(Number Of Views: 447 times)