Jennie ក្រុម BLACKPINK បំបែក​បាន​កំណត់​ត្រា​ថ្មីក្នុង​ Spotify។

នៅ​ល្ងាច​ថ្ងៃទី១៦ ខែតុលា ផលិត​កម្ម YG Entertainment បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ បទ​ទោល​ “SOLO” របស់​ Jennie ក្រុម BLACKPINK ពេល​នេះ​រក​បាន​ចំនួន​អ្នក​ចុច​ស្ដាប់​រហូត​ដល់​ ២៤០.៨ លាន​។ ដូច្នេះ​មាន​ន័យ​ថា​ពេល​នេះ “SOLO” ក្លាយ​បទ​ទោល​របស់​តារា​ចម្រៀង​កូរ៉េ​ដែល​រក​បាន​ចំនួន​អ្នកស្ដាប់​ច្រើន​ជាងគេ​ក្នុង Spotify។

កំណត់​ត្រា​មុន​សម្រាប់​ចម្រៀង​របស់​តារា​ចម្រៀង​ទោល​កូរ៉េ​ដែល​មានអ្នក​ស្ដាប់​ច្រើន​ជាង​គេ​ គឺ​ជាបទ “Gangnam Style” របស់​ PSY (​ចេញ​កាល​ពីឆ្នាំ ២០១២) ដែល​រកចំនួន​ស្ដ្រ៊ីមបានប្រមាណ ២៤០.៦ លាន​។

ត្រលប់​ទៅកាល​ពី​ខែមេសា​ “SOLO” ក៏​ធ្លាប់​បំបែក​កំណត់​ត្រា​មួ​យ​រួម​ម្ដង​ហើយ​ ដោយ​ការ​ក្លាយ​ជា​ចម្រៀង​ដំបូង​របស់​តារា​ស្រីទោល​របស់​កូរ៉េ​ដែល​រក​ចំនួន​ស្ត្រ៊ីមបាន​រហូតដល់​ ២០០ លាន​។

អបអរសាទរ Jennie!

 

ប្រ​ភព៖  soompi

(Number Of Views: 652 times)