GOT7 ជិត​វិល​វិញ​ហើយ​!

យោង​តាម​សារព័ត៌​មាន SPOTV News ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី១៥ ខែតុលា បាន​​ឱ្យ​ដឹង​ថា​ ក្រុម​ចម្រៀង​ប្រុស GOT7 កំពុង​ត្រៀម​ខ្លួន​ត្រលប់​មក​វិញ​ជាមួយ​ចម្រៀង​ថ្មី​នៅ​ខែវិច្ឆិកាខាងមុខ​។

ជា​ការ​ឆ្លើយត​ប ផលិ​តកម្ម JYP Entertainment បានចេញ​សេច​ក្ដី​បញ្ជាក់​ប្រាប់​ថា​ “ជា​ការពិត​ដែល GOT7 កំពុង​ត្រៀម​រៀប​ចំ​បញ្ចេញ​អាល់​ប៊ុម​ថ្មី ប៉ុន្ដែ​កាល​បរិច្ឆេទជាក់​លាក់​​នៅពុំ​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ​។ យើង​នឹង​ប្រកាស​សេច​ក្ដី​លម្អិត​នៅ​ពេល​គ្រប់​យ៉ាង​សម្រេច​រួច​”។

បើ​សិន​ GOT7 បញ្ចេញ​អាល់​ប៊ុម​ថ្មីនៅ​ខែវិច្ឆិកា នោះ​មាន​ន័យ​ថា​ កា​រវិល​វិញ​លើក​នេះ​គឺ​ជា​ការ​វិល​វិញ​លើក​ដំបូង​ក្នុង​រយៈ​ពេល ៧ខែ ចាប់តាំង​ពី​បញ្ចេញ  “DYE” កា​ពីខែមេសា​។

 

ប្រ​ភព៖  soompi

(Number Of Views: 251 times)