BLACKPINK គ្រោង​នឹង​បង្ហាញ​ខ្លួន​យ៉ាង​ពិសេស​ក្នុង​កម្មវិធី “Jimmy Kimmel Live”។ នៅថ្ងៃទី១៦ ខែតុលា ផលិតកម្ម YG Entertainment បាន​ប្រកាស​ប្រាប់​ថា BLACKPINK នឹងច្រៀង​បទ “Lovesick Girls” លើ​ឆាក​តន្ដ្រី​ក្នុង​កម្មវិធី​ដ៏​មាន​ប្រជា​ប្រិយ​ភាព​របស់​អាមេរិក​ ដែលគ្រោង​ចាក់​ផ្សាយ​នៅ​ថ្ងៃទី២០ ខែតុលា។ BLACKPINK គឺ​ជា​ក្រុម​ចម្រៀង​ស្រីកូរ៉េ​ដំបូ​ង​ដែល​មានឱកា​សបាន​ចូល​រួមជជែក​កម្សាន្ត​ក្នុង​កម្មវិធី​នេះ។

ទន្ទឹមននឹងនេះ BLACKPINK ទើប​តែ​យក​បាន​កំណត់​ត្រា​ជា​ច្រើន​ជាមួយ​អាល់​ប៊ុម​ថ្មីមាន​ឈ្មោះថា “The Album”។ កុំភ្លេច​រង់​ចាំមើល​វត្ត​​របស់​ពួកគេ​ក្នុង​កម្មវិធី “Jimmy Kimmel Live” ទាំង​អស់​គ្នា​!

 

ប្រភព៖  soompi

(Number Of Views: 1,347 times)