ម្ដង​ទៀត​ហើយ​ដែល BTS បង្ហាញ​ពី​ឥទ្ធិពល​របស់​ពួកគេ​ដោយ​ការ​ឈ្នះ​បាន​ពាន​ពីព្រឹត្តិការណ៍​ផ្ដល់​ពានរង្វាន់ Billboard Music Awards (BBMAs) ឆ្នាំ២០២០។ កម្មវិធីក្នុង​ឆ្នាំ​នេះ​បានប្រារព្ធធ្វើ​ឡើង​នៅទីក្រុង Los Angeles កាលពី​ថ្ងៃទី១៤ ខែតុលា។

យ៉ាង​ណាមិញ ម្ចាស់​ពាន​ Top Social Artist ក្នុង​ឆ្នាំ ២០២០ គឺបាន​ទៅលើ​ BTS ហើយ​នេះ​មាន​ន័យ​ថា​ BTS យក​បាន​ពាន​រង្វាន់​មួ​យ​នេះពីព្រឹត្តិការណ៍ Billboard Music Awards ៤ឆ្នាំជាប់​ៗគ្នា​។ ដោយ​ឡែក​ អ្នកឈរ​ឈ្មោះ​ដណ្ដើម​ពាន​មួ​យ​នេះ​សម្រាប់​ឆ្នាំ ២០២០ មានដូច​ជា​ EXO, GOT7, Billie Eilish, និង Ariana Grande។​

ឆែក​មើល​សម្ដី​អរគុណ​របស់​ BTS ខាងក្រោម​៖

 

ប្រភព៖  soompi

(Number Of Views: 874 times)