Chen ក្រុម EXO ប្រកា​ស​ដំណឹងពី​គម្រោង​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​ជា​ផ្លូវ​ការ​។

នៅ​ថ្ងៃទី១៦ ខែតុលា Chen បានបង្ហោះ​សារ​សរសេរ​ដោយ​ដៃ​ ប្រាប់​ថា​គេ​នឹង​ចូល​បម្រើយោធា​នៅ​ក្នុង​ខែនេះ។ តារា​ចម្រៀង​ប្រុស​រូប​នេះ​នឹង​ត្រូវ​ចូល​បំពេញ​ភារកិច្ច​យោធា​របស់​គេ​នៅ​ថ្ងៃទី២៦ ខែតុលា ហើយ​ Chen គឺ​ជា​សមាជិ​កទី៤ របស់​ EXO ដែល​ចូល​បំពេញ​កាតព្វ​កិច្ច​ បន្ទាប់​ពី Xiumin, D.O, និង Suho។

អត្ថន័យ​ក្នុង​សំបុត្រ​មាន​ដូច​ខាង​ក្រោម​៖

សួស្ដី​ នេះគឺ Chen។ ក្នុង​អាកាសធាតុ​កំពុង​ប្រែប្រួល​ជា​ប្រចាំ តើអ្នក​ទាំងអស់​គ្នាសុខសប្បាយ និង​មាន​ខុស​ភាព​ល្អ​ដែរ​ទេ?

រដូវក្ដៅ​ទើប​តែ​បញ្ចប់​ ហើយ​ត្រឹមតែ​មួយ​ប៉ព្រិច​ភ្នែក​សោះ ពេល​នេះឈានចូល​ដល់​រដូវ​ស្លឹកឈើជ្រុះទៅ​ហើយ​។ ការ​ដែល​ខ្ញុំ​សរសេរ​សំបុត្រ​ទៅ​កាន់​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ​គឺ​ដើម្បី​ប្រាប់​អ្នក​ថា​ ខ្ញុំ​នឹង​ត្រូវ​ចូល​បំពេញកាតព្វ​កិច្ច​យោធា​នៅ​ថ្ងៃទី២៦ ខែតុលា ហើយ​នឹង​ចង់​និយាយ​ពាក្យ​លា​ទៅកាន់​អ្នក​តាម​រយៈ​សំបុត្រ​មួ​យ​នេះ។

អំឡុង​ពេលចូល​បម្រើយោធា​ ខ្ញុំ​នឹង​ខំប្រឹង​ប្រែង​បំពេញ​ភារកិច្ច​ឱ្យ​បានល្អ ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ ដូច្នេះ​ខ្ញុំ​នឹង​អាច​បង្ហាញអ្នក​នូវ​ការ​វិវឌ្ឃន៍នៅពេល​ខ្ញុំ​ត្រលប់​មក​វិញ និង​ជួប​អ្នកម្ដង​ទៀត​។ អំឡុង​ពេល​នោះដែរ​ ខ្ញុំ​សង្ឃឹម​ថា​អ្នក​រាល់​គ្នានឹង​នៅតែស្រស់​ស្អាត និង​រឹង​មាំ​ដូច​ពេល​នេះ!! ខ្ញុំ​តែង​ដឹង​គុណ​អ្នក​ជា​និច្ច​ ហើយ​ខ្ញុំ​ស្រលាញ់​អ្នក​ទាំង​អស់គ្នា​“៕

 

ប្រភព៖  soompi

 

(Number Of Views: 131 times)