Kim Junsu ពញ្ញាក់​អារម្មណ៍​របស់​អ្នក​គាំទ្រ​ជាមួយដំណឹង​ចេញ​អាល់​ប៊ុ​មថ្មី​។

នៅល្ងាច​ថ្ងៃទី១៥ ខែតុលា ផលិ​តកម្ម C-JeS Entertainment បាន​ចេញ​សេចក្ដី​ប្រកាស​ថា​ Kim Junsu គ្រោង​នឹង​បញ្ចេញអាល់​ប៊ុម​ថ្មី​នៅ​ខែវិច្ឆិកា។ នេះ​ជា​ការ​វិល​ត្រលប់​មក​វិញ​លើក​ដំបូង​ចាប់​តាំង​ពីតារា​ចម្រៀង​ប្រុស​រូប​នេះបាន​បញ្ចេញ​អាល់​ប៊ុម​ទី៤ មាន​ឈ្មោះ​ថា “XIGNATURE” កាលពី​ឆ្នាំ២០១៦។ អំឡុង​ពេល​នោះ Kim Junsu ធ្លាប់​បាន​សហការ​ជាមួយ​ Im Chang Jung បញ្ចេញ​គម្រោង​បទរួម​គ្នា​មាន​ចំណង​ជើង​ថា “We Were” កាល​ពី​ឆ្នាំ ២០១៧។

តារា​ចមម្រៀង​ប្រុស​រូប​នេះបាន​បញ្ចប់​កាតព្វ​កិច្ច​យោធា​កាល​ពីឆ្នាំ ២០១៨ ហើយគេ​ក៏​មមាញឹក​ខ្លាំង​គួរ​សម​ដោយ​ការ​បង្ហាញ​ខ្លួនក្នុង​គម្រោង​ល្ខោន​ចម្រៀង​ “Mozart!” និង “Dracula”។

លើស​ពីនេះ ដើម្បីអប​អរ​​ការ​បញ្ចេញ​អាល​ប៊ុម​ថ្មី Kim Junsu នឹង​ប្រារព្ធ​ធ្វើ​កម្មវិធី​ប្រគំតន្ដ្រី​អន​ឡាញ​នៅ​ខែវិច្ឆិកាខាងមុខ​៕

View this post on Instagram

모두가 기다렸던 준수의 Come Back🎉 다가오는 11월 #미니앨범 발매 및 #온라인콘서트 개최 확정✔️ 가수 #XIA 의 모습을 오랜 시간 응원하고, 기다려 온 여러분들을 위한 선물 같은 깜짝소식🎁 2020.11 #김준수 Coming Soon!🌿 Surprise! here comes special-news! #Junsu will come back with a new mini #album and #online concert on #November 2020. びっくり!特報がきた! 2020年11月、韓国で新しいアルバムとオンライン·コンサートにてジュンスの復帰が決まりました。楽しみにしてください! #KIMJUNSU #金俊秀 #XIA준수 #XIAJUNSU #MiniAlbum #ComeBack #Concert #11월발매 #Cjestagram #씨제스타그램

A post shared by 씨제스 엔터테인먼트 l C-JeS (@cjes.tagram) on

 

ប្រ​ភព៖  soompi

(Number Of Views: 108 times)