D.O របស់​ EXO នឹង​បង្ហាញ​វត្ត​មាន​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំថ្មី​មាន​ចំណ​ងជើង​ថា “The Moon”។

គម្រោង​ភាព​យន្ត​នេះគ្រោង​ចាប់​ផ្ដើម​ថត​នៅ​ដើម​ឆ្នាំ២០២១ ហើយ​ “The Moon” គឺ​ជា​ខ្សែ​រឿងជីវិត​របស់​បុរស​ពីរនាក់​_ម្នាក់​ត្រូវជាប់​នៅ​ភពលំហព្រោះឧបហេតុ​ ហើយ​ម្នាក់​ទៀត​គឺ​ជា​អ្នកដែល​ព្យាយាម​ទាញ​យក​គាត់ត្រប់ទៅ​កាន់​ផែន​ដីវិញ។

តារា​សម្ដែង​ប្រុស​ Seol Kyung Gu នឹង​ក្លាយ​ជា​ដៃ​គូ​របស់​ D.O។ ក្នុង​រឿង គាត់​ជាមនុស្សឯកោ​ ប៉ុន្ដែដោយភាព​ចៃដន្យ​ គាត់​អាច​ទំនាក់​ទំង​ជាមួយ​បុរស​ម្នាក់​ទៀត​ដែល​នៅក្រៅភព។ ចំណែក D.O នឹង​សម្ដែង​ជាតួអង្គ​ដែល​ជាប់​នៅភពព្រះ​ចន្ទនោះ។

គម្រោង​​ភាពយន្តនេះនឹង​ពាំនាំ D.O ទៅ​រួម​ការងារ​ជាមួយលោក​ដឹង​នាំ​រឿង “Along With The Gods 2” ម្ដង​ទៀត​៕

កុំភ្លេចរង់​ចាំ​មើល​ទាំង​អស់គ្នា​!

 

ប្រភព៖  koreaboo

(Number Of Views: 539 times)