Lee Je Hoon កំពុង​ពិចារណា​គម្រោង​ថតខ្សែ​ភាព​យន្ត​ថ្មី!

យោង​តាម​សារព័ត៌មាន​ Sports Chosun ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃទី១៣ ខែតុលា បាន​ឱ្យ​ដឹង​ថា​ តារា​សម្ដែង​ប្រុស​ Lee Je Hoon នឹង​បង្ហាញ​ខ្លួនក្នុង​ភាព​យន្ត​ភាគ​ថ្មី​ដែល​ជាខ្សែ​រឿង​ដក​ស្រង់​ចេញ​ពី​រឿងតុក្កតា Webtoon ល្បី​មាន​ចំណង​ជើ​ងថា “Deluxe Taxi” (ចំណង​ជើង​ដើម​) ហើយ​វា​គ្រោង​នឹង​ចាក់​បញ្ចាំង​ក្នុង​ប៉ុស្ដិ៍​ SBS។ គម្រោង​ថត​រឿង​ថ្មីនេះ​នឹង​ត្រូវ​ដឹក​នាំ​ដោ​យ​ផលិត​ករ​ Park Joon Woo និងកែសម្រួលអត្ថបទ​ដោយ​​អ្នក​និពន្ធ​ Oh Sang Ho។

ដោយ​ឡែក​ ជា​ការ​ឆ្លើយត​ប​ទៅ​នឹង​ព័តមាន​នេះ ផលិ​តម្ម Saram Entertainment បាន​ចេញ​សេច​ក្ដី​បញ្ជាក់​ថា​ “Lee Je Hoo កំពុង​ពិចារណា​លើ​តំណែង​តួឯក​ក្នុង​រឿង “Deluxe Taxi” យ៉ាង​ហ្មត់ចត់​”។

រង់​ចាំ​តាមដានព័ត៌​មានបន្ត តើ​ Lee Je Hoon នឹ​ងទទួល​ថត​ខ្សែ​ភាពយន្តនេះទេ ហើយ​តួសម្ដែង​ល្បីៗ​ណា​ខ្លះ​ដែល​នឹង​ចូល​រួម​?

 

ប្រភព៖  soompi

(Number Of Views: 218 times)