យោងតាមព័ត៌​មាន​បញ្ចេញដោយ Billboard Charts បាន​ឱ្យ​ដឹង​ថា​ BLACKPINK ថ្មីៗ​នេះ​ទើប​តែ​យក​បាន​លេខ​រៀង​ទី១ ក្នុង​តារាង​ ‘Artist 100’ សម្រាប់​សប្ដាហ៍​នៃ​ថ្ងៃទី១៧ ខែតុលា។ តារាង ‘Artist 100’ គឺ​ជា​តារាង​នៃ​ចំណាត់​ថ្នាក់​ដែល​បួកបញ្ចូល​ទិន្នន័យ​បាន​មកពីការ​លក់​អាល់​ប៊ុមម ចំនួន​ស្ដ្រ៊ីម ពិន្ទុនៃ​កា​រចាក់​ផ្សាយ​ក្នុង​វិទ្យុ សម្មភាព​ផ្សេងៗក្នុង​បណ្ដាញ​សង្គម និងទិន្នន័យ​ច្រើន​ទៀត ដែល​ត្រូវ​បានគេ​យក​ទៅ​វិភាគ ហើយ​រក​មើល​អ្នកដែល​មាន​ឥទ្ធិពល​ជាង​គេ​ក្នុង​ផ្នែក​តន្ដ្រី។

ក្រៅពី​ជាប់​លេខ​រៀង​ទី២ ក្នុង​តារាង​ “Billboard 200” ប្រចាំ​សប្ដាហ៍នេះ BLACKPIK ក៏​បង្ហា​ញ​ខ្លួន​ក្នុង​តារា​ង​ជា​ច្រើន​ទៀត​ដែរ​៖

-លេខ​១  ក្នុង​តារាង​ ‘Artist 100’

-លេខ ៥៩ (“Lovesick Girls”) ក្នុង​តារាង​ ‘Hot 100’

-លេខ ៦៤ (“Ice Cream”) ក្នុង​តារាង​ ‘Hot 100’

-លេខ ២ ក្នុង​តារាង​ ‘Social 50’

-លេខ ២ (“Lovesick Girls”) ក្នុង​តារាង​ ‘Global 200’

-លេខ ១ (“Lovesick Girls”) ក្នុង​តារាង​ ‘Global 200 Excl. U.S’។

 

សរុប​ទៅ BLACKPINK មាន​ចម្រៀង​ ៧បទ​ហើយ​ដែលបាន​ចូល​ក្នុង​តារាង​ ‘Hot 100’ របស់​ Billboard ចាប់​តាំង​ពី​ពួកគេចូលប្រឡូក​ក្នុង​ទី​ផ្សារ​តន្ដ្រីពិភព​លោក​។ ក្នុង​ចំណោម​បទ​ចម្រៀង​ទាំង ៧នោះ មាន​ ៤បទ បញ្ចេញ​ក្នុង​ឆ្នាំ​នេះ៕

 

ប្រ​ភព៖  allkpop

(Number Of Views: 2,842 times)