ត្រលប់ទៅ​កាលពី​ថ្ងៃទី១២ តុលា Yeonwoo ដែលធ្លាប់​ជា​សមាជិក​ក្រុម Momoland ហើយ​ពេល​នេះជា​តារា​សម្ដែង​ បានបង្ហោះ​បញ្ហា​របស់ហ្វេន​ជ្រុល​និយម​ក្នុងអ៊ីនស្ដា​ក្រាម​ស្ដូរី​របស់នាង​។

ក្នុ​ង​ការ​បង្ហោះ​នោះ Yeonwoo សរសេរ​ថា​ “សូមមេត្តា​កុំមក​ជិកផ្ទះ​របស់​ខ្ញុំ​” ព្រម​គ្នា​ជាមួយ​នោះក៏មាន​ភ្ជាប់​នូវ​រូប​ភាពស្គ្រ៊ីន​ស៊ត​នៃ​សារ​ដែល​នាង​បាន​ទទួល​តាម​ SNS របស់នាង​។ សារនោះ​ជា​សារ​របស់​ជ​ន​អនាមិក​ ហើយ​ក្នុ​ងនោះសរសេរ​ថា​ “បើសិន​នាងកំពុង​នៅ​ផ្ទះ ឆាប់​ចេញ​ក្រៅ​មួយ​ម៉ោង​ទៀត​ ទៅ​ជួប​គ្នា​កន្លែង​ចាស់​ ហើយ​បើ​មិន​មក​មុន​ម៉ោង ១១ (យប់) ទេ ខ្ញុំ​នឹងចេញ​ពី​ទីនេះ“។

ពី​លើ​រូប​ភាព​ថត​សារ​នោះ Yeonwoo បាន​បន្ថែម​អក្សរ​ “ទៅ ទៅ​មិន​ពេល​ខ្ញុំ​ប្ដឹង​ប៉ូលិស​”។

 

ពេល​ហ្វេន​បញ្ចេញ​ការ​ព្រួយ​បារម្ភ​ដែល​មាន​ចំពោះ Yeonwoo តាម​ SNS តារាស្រី​រូប​នេះ​ក៏​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​តាមអ៊ីនស្ដាក្រាម​ ហើយ​ប្រាប់​ពួកគេ​ថា​នាង​មាន​គម្រោង​រើទៅនៅផ្ទះ​ថ្មី​ដើម្បី​ជៀស​វៀង​ហេតុ​ការណ៍បែប​នេះទៀត​។ ចុង​បញ្ចប់​ នាង​ប្រាប់​ថា “ខ្ញុំ​បាន​ទទួល​ពាក្យ​សុំទោស​ពីគេ​ ហើយ​មើល​ទៅ​ហាក់​ដូច​ពួកគេ​កគំពុង​ពិចារណា​ ដូច្នេះ​ខ្ញុំ​នឹង​លុប​ការ​បង្ហោះ​របស់​ខ្ញុំ​ចេញ​”។

ប៉ុន្ដែ​ពេលនេះ​ហ្វេន​កំពុង​បង្វែរ​ចំណាប់​អារម្មណ៍​ទៅកាន់​ផលិ​តកម្ម MLD Entertainment ដោយ​ស្នើ​សុំ​ឱ្យ​ពួកគេ​មើល​ថែ​ Yeonwoo ឱ្យ​ល្អជាង​គេ​ ដើម្បី​ការពារ​កុំ​ឱ្យ​មាន​រឿង​គួរ​ឱ្យ​ខ្លាច​បែប​នេះកើត​នៅពេល​ខាង​មុខ​ទៀត​៕

 

ប្រភព៖  allkpop

(Number Of Views: 1,523 times)