អាល់ប៊ុម​ថ្មី​របស់​ NCT ទទួល​បាន​ការ​គាំទ្រខ្លាំង​ពី​សំណាក់​ហ្វេនជុំ​វិញ​ពិភព​លោក​។ នៅថ្ងៃទី១២ ខែតុលា ក្រុម NCT បាន​បញ្ចេញ​អាល់ប៊ុម​ថ្មី​របស់​ពួកគេ​មាន​ឈ្មោះ​ថា “RESONANCE Pt.1” ក្នុង​ទី​ផ្សារ​តន្ដ្រី​ ព្រម​គ្នា​ជាមួយ​បទក្រប​មុខ​ “Make A Wish (Birthday Song)”។

គិត​ត្រឹម​ថ្ងៃទី១៣ ខែតុលា អាល់​ប៊ុម​ថ្មី​បាន​ជាប់​ក្នុង​តារាង​ iTunes Top Album នៅប្រទេស​ចំនួន ៣១ ជុំ​វិញពិភព​លោក ក្នុង​នោះ​រួម​មាន​ សហរដ្ឋអាមេរិក កាណាដា ម៉ិចស៊ិកូ ឈីលី ប្រេស៊ីល នូវែលសេឡង់ ប៉ូឡូញ ហ្វាំងឡង់ អៀរឡង់ រុស្ស៊ី ហុងគ្រី អូស្ត្រាលី ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ហុងកុង ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ វៀតណាម ព្រុយណេ អេលសាវ៉ាឌ័រ កាហ្សាក់ស្ថាន ឡាវ អូម៉ង់ តួកគី អារ៉ាប់រួមអេមីរ៉ាត អារ៉ាប់ប៊ីសាអូឌីត ប៉េរូ និងអ៊ុយក្រែន។

លើ​ស​ពី​នេះ អាល់​ប៊ុម​ក៏​ជាប់​ក្នុង​តារាង​តន្ដ្រី​នៅកូរ៉េ ព្រមទាំង​តារាង​ QQ របស់​ប្រទេស​ចិន ហើយ​និងតារាង Line Music របស់​ជប៉ុន​។

សកម្មភាព​ផ្សាព្វ​ផ្សាយ​អាល់​ប៊ុម “RESONANCE Pt.1” នឹង​ចេញ​ដំណើរ​នៅ​សប្ដាហ៍​នេះ ដោយ​ចាប់​ផ្ដើមពី​បទ “Make A Wish (Birthday Song)” លើ​ឆាក​តន្ដ្រី​ “M Countdown” ដែលគ្រោង​ចាក់​ផ្សាយ​នៅ​ថ្ងៃទី១៥ ខែតុលា៕

 

ប្រ​ភព៖  soompi

(Number Of Views: 314 times)