កាល​ពីថ្ងៃទី១០ ដល់​ ១១ ខែតុលា BTS បាន​ប្រារព្ធ​ធ្វើ​កម្មវិធី​ប្រគំតន្ដ្រី​ក្នុង​អន​ឡាញ ដោយ​មានការ​ចូល​រួម​របស់​អ្នក​ទស្សនាប្រមាណជាង ៩៩៣.០០០ ដែល​មក​ពីប្រទេសខុសៗ​គ្នាចំនួន ​ ១៩១ ជុំ​វិញសកល​លោក​។ កម្មវិធី​ទាំង​មូលប្រព្រឹត្តិទៅ​​ដោយ​​ឆាក​តន្ដ្រីដ៏​កក្រើក​ ដោយ​ក្នុ​ងនោះ​ BTS ​បាន​យក​បទពី​អាល់​ប៊ុម “Map of the Soul: 7” និង​ “Dynamite” ទៅ​ច្រៀង​។

ដើម្បីឡើយ​ កម្មវិធីគ្រោងនឹង​ធ្វើឡើង​ទាំង​ក្នុង និ​ងក្រៅ​អន​ឡាញ (ដោយ​មានកំណត់​ចំនួនអ្នកចូល​រួម​ទស្សនាផ្ទាល់​) ប៉ុន្ដែ​វា​ក៏​ប្ដូរ​ទៅធ្វើ​តែ​តាម​អន​ឡាញ​វិញ​ដោយ​មើល​តាម​ស្ថាន​ភាព​នៃ​ជំងឺ​កូវីដ​ដែល​បាន​ផ្ទុះឡើង​ម្ដង​ទៀត​នៅកូរ៉េ​។

កា​រប្រគំតន្ដ្រីមួយ​នេះ​បាន​បំពាក់​នូវបរិក្ខា​បច្ចេក​វិទ្យា​ទំនើបៗ ក្នុង​នោះ​មាន​ដូច​ជា​ AR (Augmented Reality) និង XR (Extended Reality) ដែល​បង្កើត​អារម្មណ៍​ថ្មី​ដល់​អ្នក​ទស្សនា និង​ផ្ដល់​បទ​ពិសោធន៍​ប្លែក​ដោយ​អាច​មើល​ឃើញ​ខ្លួនពួកគេលើអេក្រង់​ផ្សាយ​ផ្ទាល់​​ និង​ថែម​ទាំង​អាច​បញ្ចេញ​សំឡេងស្រែក​ហ៊ោ ខណៈ​ដែល​ BTS កំពុង​ច្រៀង​ទៀត​ផង​។

ត្រលប់​ទៅ​កាលពីខែមិថុនា មានមនុស្សជាង​ ៧៥៦,៦០០ មក​ពីប្រទេស​ផ្សេងៗ​គ្នា​ចំនួ​ន​ ១០៧ បាន​ចូល​រួម​ទស្សនា​ការ​ប្រគំតន្ដ្រី​  “BNAG BANG CON: The Live” របស់​ BTS។ ដូច្នេះ​មាន​ន័យ​ថា​ ​ចំនួន​ប្រទេស​បានកើន​ឡើង​ពី ៨៤ ទៅ ១៩១។

 

BTS មើល​ទៅរីករាយយ៉ាង​ពិសេស​ព្រោះ​បាន​រាក់​ទាក់​ហ្វេន​តាម​រយៈ​ប្រព័ន្ធ “ARMY on Air” ដែល​អាច​ឱ្យ​ពួកគេ​ឃើញ​មុខគ្នា​តាម​កញ្ចក់​អេក្រង់​ទៅវិញ​ទៅមក​។

បន្ទាប់​ពី​បញ្ចប់​ការ​ប្រគំតន្ដ្រីដោយ​ជោគ​ជ័យ​ BTS បានបិទ​ឆាក​ដោយ​សម្ដី​ដ៏កក់​ក្ដៅ៖ “ការ​ប្រគំតន្ដ្រី​មួយ​នេះ​បានផ្ដល់​ឱ្យ​យើង​នូវអារម្មណ៍​ជា​ច្រើន​។ ដំបូង​ឡើយ​យើង​ចាប់​ផ្ដើម​ក្នុង​នាម​ជាក្រុម​មានសមាជិក​ ៧នាក់​ ជាមួយ​ក្ដី​ស្រមៃ​តូច​មួយ​។ ទោះ​បីទង់​ជាតិ​ខុសពណ៌​គ្នាត្រូវ​បានលើក​ឡើង​ និយាយ​ភាសាផ្សេង​គ្នា​ និង​ច្រៀង​រៀប​រាប់​រឿង​ខ្លួន​យើង​ តែ​យើង​នឹង​ដើរ​ទៅមុខ​ជាមួយ​គ្នា​។ BTS មិន​មែន​ជារឿង​រ៉ាវ​របស់​មនុស្ស ៧នាក់​ទេ តែវា​ជា​រឿង​រ៉ាវ​របស់​អ្នក​ របស់​ខ្ញុំ និង​របស់​គ្រប់​គ្នា​”៕

 

ប្រភព៖  soompi

(Number Of Views: 1,441 times)