នៅ​ល្ងាច​ថ្ងៃ​ទី២៨ ខែកញ្ញា​ ក្រុម​រង​របស់​ Super Junior មាន​ឈ្មោះ​ថា  D&E បាន​បញ្ចេញ​អាល់​ប៊ុម​ពិសេស​មាន​ឈ្មោះ​ថា​ “Bad Liar” ដែល​ជា​អាល់ប៊ុម​ថ្មី​នៃ​ Version ពិសេស​ច្នៃ​ចេញ​ពីអាល់​ប៊ុម​ទី៤ របស់ពួកគេ​ដែល​មាន​ឈ្មោះ​ថា ​”Bad Blood”។ អាល់​ប៊ុម​មាន​បួក​រួម​ទាំង​បទ​ក្រប​មុខ​ “No Love”។

គិត​ត្រឹម​ម៉ោង ៩ នាព្រឹក​ថ្ងៃទី២៩ ខែកញ្ញា​ អាល់​ប៊ុម ​”Bad Liar” បាន​ឈរ​នៅលេខ​រៀង​ទី១ ក្នុង​តារាង​ iTunes Top Albums នៅ​ ១៣ ប្រទេស​ជុំ​វិញ​ពិភព​លោក ក្នុង​នោះ​មាន​ដូច​ជា​៖ អារ៉ាប់ប៊ីសាអូឌីត ឈីលី អេក្វាឌ័រ ហ្ស៊កដានី ប៉េរូ ហុងកុង ឥណ្ឌូណេស៊ី ម៉ាកាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី តៃវ៉ាន់ និងវៀតណាម។

លើស​ពីនេះ Super Junior D&E កំពុង​ត្រៀម​បញ្ចេញ​ឃ្លីប​ក្បាច់​រាំ​របស់​បទ “No Love” ក្នុង​ YouTube នៅល្ងាច​ថ្ងៃទី២៩ ខែកញ្ញា​នេះ៕

 

ប្រ​ភព៖  soompi

(Number Of Views: 97 times)