CL បង្កើត​ Weverse ដើម្បី​ទាក់​ទង​ជា​មួយ​ហ្វេន​ជា​ផ្លូវ​ការ​ហើយ​។ Weverse គឺ​ជា​កម្មវិធីទំនាក់​ទំនង​បែប​សកល​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ beNX ជា​ក្រុម​ហ៊ុន​បង្កើត​កម្មវិធីកម្សាន្តនៃ​ផ្នែក​មួយ​របស់​ផលិត​កម្ម Big Hit Entertainment។ CL ជ្រើស​រើសបង្កើត​​គណនី​ Weverse ព្រោះជា​វា​កម្មវិធី​ដែល​អាច​ឱ្យ​នាងធ្វើការ​​ទំនាក់​ទំនង​ជាមួយ​ហ្វេន​ជុំវិញពិភព​លោក​បាន ហើយ​ប្រាកដ​ណាស់​ តារា​ចម្រៀង​ស្រី​រូប​នេះ​មាន​ហ្វេន​មិន​តិច​ទេ​លើ​សកល​លោក​។

បច្ចុប្បន្ន​ ក្រៅ​ពី CL គឺ​មាន​ក្រុម​ចម្រៀង​មួយ​ចំនួន​ទៀត​ដែល​បាន​បង្កើត​គណនី Weverse ផ្លូវ​ការ​ដើម្បី​ទាក់​ទង​ជាមួយ​ហ្វេន​លើ​ពិភព​លោក ក្នុង​នោះមាន​ដូច​ជា​ក្រុម BTS, TXT, GFriend, Seventeen, NU’EST, និង ENHYPEN៕

 

ប្រ​ភព៖  soompi

(Number Of Views: 301 times)