BTS ជិត​វិល​វិញ​ជាមួយនឹង​អាល់​ប៊ុម​ថ្មី​មួយ។ នៅ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០​ វេលា​ពាក់​កណ្តាល​អធ្រាត្រ​ម៉ោង​នៅ​កូរ៉េ​ ផលិតកម្ម Big Hit Entertainment បាន​ប្រកាស​ថា ក្រុម​ចម្រៀង​ប្រុស​ដ៏ល្បី​ល្បាញ​នេះ​នឹង​វិល​វិញ​ជាមួយ​នឹង​អាល់​ប៊ុម​ថ្មីស្រឡាង​មួយ​នៅ​ខែ​វិច្ឆិកា​។ កា​របញ្ជា​ទិញមុន​សម្រាប់​អាល់​ប៊ុម​ចេញ​នា​ពេល​ខាង​មុខ​នេះ​ នឹង​ចាប់​ផ្តើម​បើក​ដំណើរ​ការ​​នៅ​ថ្ងៃនេះ​ម៉ោង ១១ ព្រឹក​ម៉ោង​នៅកូរ៉េ​។​

បើ​ទោះ​ជា​ព័ត៌មាន​លម្អិត​ពី​អាល់​ប៊ុម​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​ឱ្យ​ដឹង​នៅ​ឡើយ​ អ្នកគាំទ្រ​ជា​ច្រើន​កំពុង​ទន្ទឹង​រង់​ចាំ​ទាំង​មាន​ក្តី​រំភើប​ចំពោះ​​ការ​ចេញ​អាល់​ប៊ុម​នេះ​។ អាល់​ប៊ុម​ចេញ​នា​ពេល​ខាង​មុខ​នេះ​ត្រូវ​បាន​គេ​គ្រោង​នឹង​បញ្ចេញ​នៅ​ថ្ងៃទី២០ ខែវិច្ឆិកា ម៉ោង​ 00:00 Am នៅ​អាស៊ី​ និង​ម៉ោង 2 PM នៅ​កូរ៉េ​៕

ប្រភព៖ allkpop

(Number Of Views: 837 times)