NCT កំពុង​ត្រៀម​ខ្លួន​វិល​វិញ​ជាក្រុម​ធំ​!  យោង​តាម​សារព័ត៌មាន Star News ចុះ​ផ្សាយ​នៅ​ថ្ងៃទី១៥ ខែកញ្ញា​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ NCT 2020 គ្រោង​នឹងបញ្ចេញ​អាល់​ប៊ុម​ថ្មី​នៅ​ថ្ងៃតុលា។ NCT ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គម្រោង​ក្រុម​ដែល​មាន​សមាជិក​ច្រើន​ជាង​គេ​នៅកូរ៉េ​។ កាលពី​ខែកុម្ភៈ ២០១៨ សមាជិក​ទាំង​ ១៨រូប​ បាន​បញ្ចេញ​អាល់​ប៊ុម​មាន​ឈ្មោះ​ថា​ “NCT 2018 EMPATHY” ក្នុង​នាមជា​ក្រុម NCT 2018។

ជា​ការ​ឆ្លើយត​ប​នឹង​ព័ត៌​មាន​ខាង​លើ ផលិ​តកម្ម SM បាន​ចេញ​មុខ​ប្រកាស​ថា​ “NCT គឺ​កំពុង​ត្រៀម​ចេញ​អាល់ប៊ុម​ថ្មី ហើយ​យើង​នឹង​ប្រកាស​ដំណឹង​លំអិត​នៅ​ពេល​គ្រប់​យ៉ាង​សម្រេច​រួច​”។

រង់​ចាំ​តាមដាន​ព័ត៌​មានបន្ត!

 

ប្រ​ភព៖  soompi

(Number Of Views: 470 times)