ក្រៅពី​វិស័យ​ចម្រៀង កូរ៉េ​នៅមាន​វិស័យ​មួយ​ទៀតដែល​លូត​លាស់​មិន​ចាញ់​គ្នា នោះគឺ​ឧស្សាហកម្ម​ភាព​យន្ត​។ គម្រោង​ថត​ភាព​យន្តភាគ​កូរ៉េ​មួយៗ​ត្រូវចំណាយ​ប្រាក់​មិនចេះតិច ខណៈដែល​ចំណូល​មក​វិញ​ក៏​ខ្ទង់​រាប់​រយ​លានដែរ​។ បើនិយយា​ពីចំណូល​ថត​ខ្សែ​ភាព​យន្ត​ ​តារា​សម្ដែង​គឺ​មាន​ចំណែក​មួយ​ក្នុងនោះ ហើយអ្នកដែល​បាន​ចំណូល​ច្រើនជាង​គឺ​ តំណែង​តួឯក​នោះឯង​។ អ្នកប្រហែល​ជាឆ្ងល់​ថា​ ហេតុអីតារា​សម្ដែងប្រុស​កូរ៉េ​ប្រើ​ជីវិត​ស៊ីវិល័យ​ម៉្លេះ? ចឹង​កុំបាត់​ឆ្ងល់​ច្រើន ទៅ​មើល​តម្លៃខ្លួន​ក្នុ​ងមួយភាគៗ​របស់​ពួកគេ អ្នក​នឹង​យល់​ច្បាស់​ (ចំណាំ៖​ បញ្ជីឈ្មោះ​ខាង​ក្រោម​ក៏​ជា​បញ្ជីំចំណាត់​ថ្នាក់​ទាំង ១០ របស់​តារា​សម្ដែង​ប្រុស​កូរ៉េ​ដែល​កំពុងទទួលបាន​ថ្លៃខ្លួន​ច្រើន​ជាងគេ​ដែរ​ក្នុងឆ្នាំ ២០២០)!

១០/ Ji Chang Wook  (USD 50,300 ក្នុងមួយភាគ)

៩/ Song Joong Ki (USD 50,300 ក្នុងមួយភាគ)

៨/ Lee Jong Suk (USD 50,300 ក្នុងមួយភាគ)

៧/Yoo Ah In (USD 59,000 ក្នុងមួយភាគ)

៦/ Lee Seung Gi (USD 59,000 ក្នុងមួយភាគ)

៥/ Lee Min Ho (USD 62,000 ក្នុងមួយភាគ)

៤/ So Ji Sub (USD 67,100 ក្នុងមួយភាគ)

៣/ Jo In Sung (USD 67,100 ក្នុងមួយភាគ)

២/ Hyun Bin (USD 83,900 ក្នុងមួយភាគ)

១/ Kim Soo Hyun (USD 84,000 ក្នុងមួយភាគ)

 

ប្រ​ភព៖  hype.my

(Number Of Views: 1,318 times)