តារា​សម្ដែង​ស្រី Oh In Hye បាន​ទទួល​មរណ​ភាព​កាល​ពីថ្ងៃទី១៤ ខែកញ្ញា​ នៅអាយុ ៣៦ឆ្នាំ​។ យោង​តាម​សារព័ត៌មាន Dispatch បាន​ឱ្យ​ដឹង​ថា​ តារា​សម្ដែង​ស្រី​រូប​នេះ​ត្រូវបាន​គេ​ប្រទះ​ឃើញ​ក្នុងស្ថានភាព​ធ្ងន់​ធ្ងរ​ ហើយ​បន្ទាប់​ពីចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​មិនយូរប៉ុន្មាន​​ ក៏​មាន​ដំណឹង​ថា​នាង​នឹ​ងមិនអាច​ដឹង​ខ្លួន​ឡើង​វិញ​ឡើយ​​។

កាលពីម្សិល​មិញ Oh In Hye បាន​ព្យាយា​មធ្វើ​អត្តឃាត​ខ្លួន​ក្នុង​ផ្ទះ​របស់​នាង​នៅតំបន់​ Song Do ហើយ​មិត្ត​របស់នាង​គឺ​ជា​អ្នក​ប្រទះ​ឃើញ​នាង​មុន​គេ និង​ទូរសព្ទ​ប្រាប់​ក្រុម​ជួយ​សង្គ្រោះ។

Oh In Hye ត្រូវ​បាន​បញ្ជូន​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់​បន្ទាប់​ពី​ដល់​មន្ទីរពេទ្យ​។ បន្ទាប់​ធ្វើ​ការ​សង្គ្រោះ ខ្យល់​ដង្ហើមរបស់​នាងក៏​វិល​មក​ធម្មតាវិញ ប៉ុន្ដែ​មិន​បាន​ប៉ុន្មាន​ក៏​ទទួ​ល​មរណ​ភាព​ព្រោះ​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ខ្លាំង​។ ពិធីបុណ្យសព​នឹង​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯក​ជន​ ហើយ​សពនឹងត្រូវ​បញ្ចុះ​នៅ​ថ្ងៃទី១៦៕

 

ប្រ​ភព៖  allkpop

(Number Of Views: 6,274 times)