តារា​សម្ដែង​ស្រី Oh In Hye ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​បាត់បង់ស្មារតី​ក្នុង​ផ្ទះ​របស់នាង​។ តារា​ស្រី​រូប​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ដេកសន្លប់ក្នុងផ្ទះ​របស់នាង​ក្នុង​តំបន់ Incheon នៅវេលាម៉ោង ៥:០០ នាទីព្រឹក។ បន្ទាប់ពីបញ្ជូន​ចូល​បន្ទប់​សង្គ្រោះបន្ទាន់ ជីពចរ និង​ផ្លូ​វ​ដង្ហើម​របស់​នាង​ក៏​វិ​ល​ត្រលប់​មក​ធម្មតា​វិញ​។ ក្រុម​ប៉ូលិស​ទទួលបន្ទុក​ស៊ើប​រឿង​ក្ដី​របស់នាង​បាន​ប្រាប់​ថា​៖ “មិត្ត​របស់​ Oh In Hye គឺ​ជា​អ្នក​ដែល​ឃើញ​នាង​មុន​គេ ហើយ​ក៏​ទូរសព្ទប្រាប់ប៉ូលិស ប៉ុន្ដែយើង​មិ​ន​ដឹង​ទេ​ថាម៉េច​បាន​ជា​មិត្ត​របស់នាងនៅកន្លែង​កើត​ហេតុ​ដែរ​ ហើយ​បច្ចុប្បន្ន យើង​សន្និដ្ឋាន​ថានាង​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​”។

កាល​ពីម្សិល​មិញ Oh In Hye បានទាក់​ទង​ជាមួយ​អ្នក​គាំទ្រ​របស់​នាង​ ហើយ​បាន​ប្រាប់​ពួកគេ​ថា​នាង​មាន​ណាត់​ និងប្រាប់​ឱ្យ​ហ្វេនៗរីក​រាយ​ថ្ងៃចុងសប្ដាហ៍។ យ៉ាង​ណា​មិញ គ្រប់​យ៉ាង​​គឺ​នៅពុំទាន់​ច្បាស់​នៅ​ឡើយ​ទេ ដូច្នេះ​យើង​មានតែសង្ឃឹម​ថា​ Oh In Hye នឹង​ដឹងខ្លួន​ឆាប់ៗ៕
ប្រភព៖  allkpop
(Number Of Views: 370 times)