អាល់​ប៊ុម​ថ្មី​របស់​​ Taemin ក្រុម SHINee កំពុង​ទទួលបា​ន​ជោគ​ជ័យ​ខ្លាំង​ដោយ​ជាប់​ក្នុង​តារាង​តន្ដ្រី​ធំៗ​នៅកូរ៉េ​។ អាល់ប៊ុម​ទោល​ទី៣ របស់​ Taemin មាន​ឈ្មោះ​ថា  “Never Gonna Dance Again: Act 1” ដែល​បាន​បញ្ចេញ​កាល​ពីថ្ងៃទី៧ ខែកញ្ញា​ ពេល​នេះកំពុង​កាន់​កាប់​តំណែង​លេខ​១ ក្នុង​តារាង​លក់​ប្រចាំ​សប្ដាហ៍​ ដោយ​ក្នុង​នោះ​មាន​ដូច​ជា​តារាង Hanteo និង HotTracks។​

លើស​ពីនេះ​ អាល់​ប៊ុម​ថ្មីក៏​​ជាប់​ក្នុង​តារាង​ iTunes នៅ ៣២ ប្រទេស​ខុសៗគ្នាជុំវិញពិភពលោក ព្រម​ទាំង​ជាប់​ក្នុង​តារាង QQ Music របស់​ប្រទេស ហើយ​ក៏​ជាប់​ក្នុងតារាង Line Music Album Top 100 របស់​ជប៉ុន​ដែរ​។

អប​អរសាទរ Taemin!

 

ប្រភព៖  allkpop

(Number Of Views: 203 times)