JooE ក្រុម Momoland ប្រហែល​ចង់​​ឱ្យ​អ្នក​ប្រើ​អ៊ីន​ធឺណេត​មើល​រូប​នាង​ម្តង​ហើយ​ម្តង​ទៀត​ហើយ​មើល​ទៅ។​ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ម៉ោង​នៅ​កូរ៉េ​ JooE ទទួល​បាន​ការ​ចាប់​អារម្មណ៍ខ្លាំង​បន្ទាប់​ពី​បន្ថែម​ព័ត៌មាន​ថ្មី​ចូល​ក្នុង​គណនី​អ៊ីន​ស្តា​ក្រាម​របស់​នាង​ ដោយ​នាង​បាន​បង្ហោះ​រូប​ដ៏​កម្រ​តាំង​ពី​កុមារ​ភាព​ និង​រូបបញ្ចេញ​ស្តាយ​ថ្មី​មួយ​ដែល​ថត​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​។

នៅ​ដើមឆ្នាំ​នេះ នាង​បាន​ផ្លាស់​ប្តូរ​ស្តាយ​របស់នាង​ដោយ​​ធ្វើ​ឱ្យ​អ្នក​ប្រើ​អ៊ីន​ធឺណេត​ពិបាក​ចំណាំ​នាង​ប៉ុន្មាន​ដង​​។​

ស្តាយ​របស់​នាង​ឥលូវ​ប្លែក​ពី​រូប​ភាព​ពោ​រ​ពេញ​ដោយ​ថាម​ពល​របស់​នាង​កាល​ពី​បង្ហាញ​ខ្លួន​ក្នុង​​សិល្បៈ​ដំបូង​ រូប​រាង​របស់ JooE បច្ចុប្បន្ន​មើល​ទៅ​ចាស់​ទុំ​ ដោយ​វា​ស៊ី​គ្នា​ទៅ​នឹង​ឈុត​ដែល​នាង​ជ្រើស​រើស​មក​ពាក់​ និង​ចូល​ចិត្ត​ប្រើ​ផលិត​ផល​កែ​សម្ផស្ស​ច្រើន​។

យោង​តាម​សេចក្តី​រាយការណ៍​របស់​សារ​ព័ត៌មាន អ្នក​ប្រើ​អ៊ីន​ធឺណេត​និយាយ​ថា រូបភាព​របស់​ JooE ​ដែល​ឋិត​ក្នុង​ឈុត​ពាក់​អាវ​យឺត​ខើច​ខ្លី​ពណ៌​ស​ថត​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺជា​រូបភាព​ដែល​មាន​ភាព​ទាក់​ទាញ​ជាង​គេ​។​ ព័ត៌មាន​មួយ​ទៀត​បាន​ផ្សាយ​ថា នាង​នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ថ្មី​មួយ​ឈ្មោះ ‘Beauty Time Season 2’ របស់ Lifetime នៅ​ថ្ងៃទី២០ ខែកញ្ញា ម៉ោង​នៅកូរ៉េ​នា​ពេល​ខាង​មុខ​នេះ​៕

ប្រភព៖ allkpop

(Number Of Views: 1,345 times)