ក្នុង​ភាគ​មួយ​នៃ​កម្មវិធី  “Docuplex” ដែល​បាន​ចាក់​ផ្សាយ​កាល​ពីពេល​ថ្មីៗ​នេះ Tiffany (ក្រុម Girls’ Generation) បានបង្ហាញ​វត្ត​មាន​មុខ​កាំមេរ៉ា​ ផ្ដល់​បទ​សម្ភាស​ខ្លះៗទាក់​ទង​ខ្សែ​ជីវិត​ និង​មិត្ត​ភាព​រវាង​នាង និង Sulli (អតីត​អ្នក​ចម្រៀង​)។

ក្នុង​ឃ្លីប​មួយ​មាន​បញ្ចាំង​ពី​ភាព​លំពាក​ដែល Sulli ធ្លាប់​បាន​ជួប​ប្រទះកាលពី​នាង​ជា​ក្មេង​ហ្វឹក​ហាត់​ក្នុង​ផលិត​កម្ម SM…

ខ្ញុំ​រស់​នៅ​ក្នុង​ដមតាំង​ពីរៀន​ថ្នាក់​ទី៥ ខ្ញុំ​តែង​ចង់ទៅផ្ទះ​គ្រប់​ពេល​ព្រោះនឹករលឹក​ម៉ាក់…ផ្ទះ​ខ្ញុំ​ពី​មុន​នៅ​ឆ្ងាយ​ដល់ពូសាន​“_ Sulli។

 

 

…Tiffany បាន​ប្រាប់​ថា​ “ភាព​តឹង​ណែន​ពេញទ្រូង” និង “ភាព​ឯកា” មិន​មែន​កើត​ឡើង​តែ​ចំពោះ​ Sulli ទេ តែក៏​កើតលើ​ខ្លួន​នាង និង Taeyeon (Girls’ Generation) ដែរ​។

ប្រាប់​តាម​ត្រង់ចុះ​ នៅ​អាយុនោះ​ យើង​មិន​ទាំង​ដឹង​ផង​ថា​យើង​ប្រើ​រាង​កាយ​ធ្វើការ​ដោយ​របៀប​ណា​ (ហ្វឹកហាត់​)។ គិត​ក្នុ​ង​ចិត្ត​បែប​ថា​ ‘ទីនេះ​ជា​កន្លែង​ណា? ខ្ញុំ​ជា​អ្នក​ណា​?​ នេះ​ថ្ងៃ​ទីប៉ុន្មាន​?​ តើបាន​ធ្វើកិច្ច​ការ​សាលា​ហើយ​នៅ?​’ ហើយសូម្បី​តែ​អាម្មណ៍​តឹង​ណែន​ក្នុង​ចិត្ត​ យើង​ក៏​មិន​ទាន់​ស្គាល់​ផង​ថា​វា​កើត​ចេញមក​ពី​ណា​។ សម្រាប់​ពេល​នោះ យើង​នៅ​ក្មេង​ខ្លាំង​ណាស់​”_ Tiffany។

ត្រលប់​ទៅកាល​ពី​ឆ្នាំ ២០០៤ Tiffany ដែលកាល​នោះ​នាង​នៅ​ជា​ក្មេង​អនុវិទ្យាល័យ​នៅឡើយ​ ត្រូវ​បាន​ SM ផ្ដល់​តំណែង​ជា​សិស្សហ្វឹកហាត់​ឱ្យ​ ហើយក៏​ចាប់​ផ្ដើម​ទៅ​រស់​នៅ​ក្នុង​ដម​ជាមួយ​មិត្ត​រួម​ក្រុម Taeyeon។

Tiffany និង Taeyeon តែង​និយាយ​លេង​ជាមួយ​ Sulli និង​ហៅ​នាង​ថា “កូន​ង៉ែត”​ កាលពី​ពេល​ Sulli មក​ដល់​សេអ៊ូល​ដំបូង​។ ក្នុង​ឆ្នាំ ២០១១ Sulli បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Come To Play របស់​ប៉ុស្ដិ៍ MBC​ ហើយ​បាន​និយាយ​អរគុណ​ Tiffany និង Taeyeon ដែល​តែង​ “មើល​ថែនាង​” អំឡុង​ពេល​រស់​នៅ​ជាមួយ​គ្នា​”។

 

 

ខ្ញុំ​ជឿជាក់​ និង​ចូលចិត្ត​​​ពួក​គាត់​ណា​ស់​។ នៅពេល​ខ្ញុំ​មក​ដល់​សេអ៊ូល​ដំបូង ពួកគាត់​ (Tiffany និង Taeyeon) គឺ​ជា​មនុស្ស​ដែល​ខ្ញុំ​អាច​ផ្ញើ​ក្ដី​សង្ឃឹម​លើ​បាន​ ដូច្នេះ​ខ្ញុំ​ពិត​ជា​អរគុណ​ពួកគាត់​ខ្លាំង​ណាស់​”_ Sulli។

ប៉ុន្ដែក្នុងជីវិ​តពិត​គឺ មិន​ថា​ពួកគេ​ចេះ​គិត​ប៉ុណ្ណា​​ទេ​ ពួកគេ​គឺ​គ្រាន់​តែ​ជា​ក្មេង​អនុវទ្យាល័យ​ដែល​នៅក្មេង​ខ្លាំង​ដល់​ថ្នាក់​មិនអាច​ឈរ​ដោយ​ខ្លួន​ឯង​បាន​ឡើយ​បើ​សិន​មិន​ធ្លាប់​ជួប​បទ​ពិសោធន៍​។

ភាព​ឯកា​តែង​កើត​ឡើង​ជា​ច្រើន​លើក​ច្រើន​សារ​។ និយាយ​បាន​ថា​…ជា​ពេល​ដែល​យើង​ត្រូវ​ការ​ម្ដាយ​បំផុត…តែ​យើង​ក៏​វិល​ត្រលប់​ទៅដម​វិញ​ ហើយ​សម្ងំ​គេង​រៀង​ៗ​ខ្លួន​។ វា​ពិបាកខ្លាំង​ណាស់​នៅពេល​យើងចង់​ជួប​គាត់​ (ម្ដាយ) តែ​មិន​អាច​”_ Tiffany។

 

 

សម្រាប់​ខ្ញុំ​…និង​សម្រាប់​ Sulli ហើយក៏​សម្រាប់​ Taeyeon ដែរ​…នោះ​ជា​ពេល​ដែល​យើង​ប្រឹង​ប្រាប់​ខ្លួន​ឯង​ថា​ឱ្យ​ទ្រាំ​“_ Tiffany។

 

នៅចុង​ក្រោយ​នៃ​បទ​សម្ភាស​ក្នុងខ្សែ​វីដេអូ​ Tiffany បាន​អរគុណ​ Sulli សម្រាប់ការ​​ដែល​តែង​ក្លាយ​ជា​មនុស្ស​អស្ចារ្យ​ឆ្លង​កាត់​ពេល​វេលា​នោះ _ និង​និយាយ​ពាក្យ​លា​ទៅ​កាន់​ Sulli ម្ដង​ទៀត​។

ពេលខ្ញុំ​បាត់បង់​ Sulli បន្ទាប់​ពីស្គាល់​គ្នា ១៨ឆ្នាំ…ខ្ញុំ​មិនបាន​សួរ​, ‘ហេុត​ក៏​នាង​ធ្វើ​បែ​ប​នេះ?’ និង​សួ​រខ្លួន​ឯង​ថា​ ‘ហេតុ​អី​ខ្ញុំ​មិន​ស៊ើប​រឿង​ឱ្យ​ដឹង​ច្រើន​ជាង​នេះ?​’ ខ្ញុំ​ជាង​ពី​សូមទោស​ទៅ​ទៀត​ដែល​មិន​បាន​នៅក្បែរ​ ស្ដាប់​នាងរៀប​រាប់​រឿង​ក្នុង​ចិត្ត​។ បើអាច​ ខ្ញុំ​ចង់​ឱ្យ​នាង​ដឹង​ថា​ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​នាង​រឹង​មាំ​ គិត​វិជ្ជមាន និង​តែង​ចែង​ចាំង​ទោះ​ឆ្លង​កាត់​រឿង​លំបាក​រយៈ​ពេល​កន្លង​មក​នេះ​”_ Tiffany។

 

ប្រ​ភព៖  koreaboo

(Number Of Views: 3,349 times)