ជា​រឿង​ធម្មតា​សម្រាប់​តារា​កូរ៉េ​ដែល​ចេញ​ចម្រៀង​នៅអាយុ​ក្មេង​ ហើយ​ពេល​ខ្លះ​អាយុ​របស់​ពួកគេ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់​ផ្អើល​។ ទាំង​នេះ​គឺ​ជា​តារា​ចម្រៀង​កូរ៉េ​ទាំអ ១១ដួង​ ដែល​ចេញ​ប្រឡូក​តាំង​ពីអាយុ ១៦ឆ្នាំ​!

១/ Yeri (Red Velvet)

កូន​ពៅរបស់ក្រុម Red Velvet រូប​នេះ​ត្រូវ​បានបន្ថែម​ឱ្យ​ធ្វើ​ជា​សមាជិក​នៅ​ឆ្នាំ ២០១៥ ដែលពេល​នោះ​នាង​ទើបតែ​មាន​អាយុ ១៦ឆ្នាំ​។

២/ Chaeyoung (TWICE)

Chaeyeoung គឺ​ជា​ម្នាក់​ក្នុង​ចំណោម​ជួរ​កូន​ពៅ​របស់​ក្រុម TWICE។ កាលពី​​ក្រុម TWICE ​ចេញ​បទ​ដំបូ​ងក្នុង​ឆ្នាំ ២០១៥ នាង​មានអាយុ ១៦ឆ្នាំ។

៣/ Seohyun (Girls’ Generation)

នៅ​ពេល​ក្រុម Girls’ Generation លេច​មុខ​ដំបូង​ជាមួយ​បទ “Into the New World” កាលនោះ Seohyun ទើប​តែមានវ័យ ១៦ឆ្នាំ​ប៉ុណ្ណោះ!

៤/ Haechan (NCT Dream)

កាល​ពី NCT Dream ចេញ​មុខ​ក្នុង​ឆ្នាំ ២០១៦ គឺ​ជា​ពេល​ដែល​ Haechan មានវ័យ ១៦ឆ្នាំ។

៥/ Tzuyu (TWICE)

Tzuyu កើត​ក្នុង​ឆ្នាំ ១៩៩៩ ហើយ​នាង​បាន​ចេញច្រៀង​ក្នុង​នាម​ជា​សមាជិកក្រុម TWICE នៅ​ឆ្នាំ ២០១៥។

៦/ Renjun (NCT Dream)

ទោះ​បី​ Renjun គឺត្រូវ​បាន​គេ​ចាត់​ទុក​ជា​សមាជិក​ច្បង​ក្នុង​ក្រុម NCT Dream ប៉ុន្ដែ​គេ​បាន​ចេញ​មុខ​តាំង​ពី​អាយុ ១៦ឆ្នាំ​។

៧/ Bambam (GOT7)

ពេល​ GOT7 ចេញ​បទ​ដំបូង​ក្នុង​ឆ្នាំ ២០១៤ ពេល​នោះ Bambam គឺ​មានអាយុ ១៦ឆ្នាំ​។

៨/ Umji (GFRIEND)

Umji គឺ​កូន​ពៅក្នុង​ក្រុម ហើយ​នាង​មាន​វ័យ ១៦ឆ្នាំ នៅពេល​ GFRIEND ចេញ​ច្រៀង​ដំបូ​ងនៅឆ្នាំ ២០១៥។

៩/ Yugyeom (GOT7)

Yugyeom គឺ​ជា​ Main Dancer ហើយ​ក៏​ជា​ម្នាក់​ក្នុង​ចំណោម​កូន​ពៅ​ក្នុង​ក្រុម GOT7។ គេ​ចេញ​ច្រៀង​តាំង​ពីអាយុ ១៦ឆ្នាំ​។

១០/ Jeno (NCT Dream)

Jeno ក៏​ជាកូនពៅ​ម្នាក់​របស់​ក្រុម NCT Dream ដែល​ចេញ​ច្រៀង​តាំង​ពីវ័យ ១៦ឆ្នាំ។

១១/ Jaemin (NCT Dream)

Jaemin គឺ​ស្ថិ​ត​ក្នុង​ជួរ​កូ​ន​ពៅ​ដែល​កើត​ឆ្នាំ ២០០០ ហើយ​​នោះ​មាន​ន័យថា​ពេល NCT Dream ចេញបទ​ដំបូង​ គេ​មាន​អាយុ ១៦ឆ្នាំ៕

 

ប្រភព៖  koreaboo

(Number Of Views: 4,451 times)