Shin Minah អតីត​សមាជិក​ក្រុមចម្រៀង​ស្រី ត្រូវបាន​ប៉ូលិស​ជួយ​សង្គ្រោះ​​បន្ទាប់​ពី​​នាង​ប៉ន់ប៉ង​​ធ្វើ​អត្តឃាតខ្លួន​ឯង​​។

យោង​តាម​សារព័ត៌​មួយ​ចំនួន​ដែល​បាន​ចេញ​ផ្សាយ​ អតីត​សមាជិក​ក្រុម​ចម្រៀង​ដែល​មាន​នាមត្រកូល​ “Shin” វ័យ​ ២២ឆ្នាំ​ ត្រូវ​បាន​ប៉ូលិស​ជួយ​សង្គ្រោះនៅវេលាម៉ោង ១២:១៧ នាទីយប់​ នៅ​ថ្ងៃទី៩ ខែកញ្ញា​។ នាង​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​លើ​ស្ពាន​ Seongsan នៃទីក្រុង​សេអ៊ូល​ និង​ព្យាយាម​សម្លាប់​ខ្លួន​ដោយ​ការ​លោត​ចុះ​ពី​លើ​ស្ពាន​។ ប៉ូលិស​និយាយថា​ ពួកគេទទួលបាន​ការ​រាយ​ការណ៍​ថា​មាន​ស្រ្ដី​ម្នាក់​វ័យ​ ២០ ផ្លាយ​ កំពុង​តោង​ឡើង​លើ​រនាំង​ស្ពាន​ ហើយ​ក្រុម​ប៉ូលិស​ក៏​ទៅ​ដល់​កន្លែង​កើត​ហេតុ​សឹង​តែភ្លាមៗ និង​សង្គ្រោះ​នាង​បាន​ទាន់​ពេល​ ហើយ​បញ្ជូន​នា​ង​ទៅឱ្យ​ក្រុម​គ្រួសារ​វិញ​។

បន្ទាប់​កើត​ហេតុ​ការ​ជួយ​សង្គ្រោះ​ អតីត​សមាជិក​ក្រុម​ចម្រៀង​ស្រី​រូប​នេះ​បានបង្ហោះ​អត្តសញ្ញាណ​ក្នុង​បណ្ដាញ​សង្គម​របស់​នាង​។ យោង​តាម​ការ​បង្ហោះ នាង​គឺ​ Shin Minah ដែលជា​អតីត​សមាជិក​ក្រុម ILUV (ដែល​មាន​ព័ត៌​មា​ន​ទើប​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ នាង​ត្រូវ​បាន​គេ​ធ្វើបាន​អំឡុង​ពេល​នាង​នៅ​ជា​សមាជិក​ក្នុង​ក្រុម​)។ ការ​បង្ហោះ​នោះ​ត្រូវ​បាន​លុប​ចោល​ហើលពេល​នេះ ហើយនាង​ក៏​បាន​សូមទោស​អ្នក​គាំទ្រ​របស់​នាង​ដែរ​។

ខ្ញុំ​នឹង​មិនធ្វើ​បែប​នេះទៀត​ទេ​ ខ្ញុំ​សូម​ទោស​ដែល​ធ្វើ​ឱ្យ​អ្នក​ទាំង​អស់​គ្នា​បារម្ភ​។ ខ្ញុំ​នឹង​មិនគិត​ខ្លី​ម្ដង​ទៀត​ឡើយ​ អរគុណ​សម្រាប់​ការ​លើក​ទឹក​ចិត្ត។ អរគុណ​ខ្លាំង​ណាស់ដែល​ជួយ​សង្គ្រោះ​ខ្ញុំ​ថ្ងៃ​នេះ និងអរគុណ​អ្នក​ផ្ដល់​សេច​ក្ដីរាយ​ការណ៍​ដល់​ប៉ូលិស​”_ Shin Minah។

ព្រ​ម​គ្នា​ជាមួយ​នោះ នាងប​ង្ហោះ​រូប​ភាព​នៃ​ព័ត៌​មាន​ដែលចុះ​ផ្សាយ​ពី​រឿង​​នាង​ព្យាយាម​សម្លាប់​ខ្លួន​ ហើយ​សុំអ្នក​លេង​អ៊ីន​ធឺ​ណេត​ឈប់​បញ្ចេញពាក្យ​តិះ​ដៀល​នាង​ទៀត​ ព្រោះ​គ្រប់យ៉ាង​ពិបាក​ខ្លាំង​ណាស់​សម្រាប់​នាង​៕

 

ប្រ​ភព៖  koreaboo

(Number Of Views: 466 times)