Ha Seung Jin ដែល​ជាអតីត​អ្នក​លេង​បាល់​បោះ​ (បច្ចុប្បន្ន​ជា​ Streamer) បញ្ចេញ​ពាក្យ​សូម​ទោស​ក្រោយ​ពេល​ជ្រុល​មាត់និយាយ​ចេញឈ្មោះ​ Heechul (Super Junior), Momo និង Nayoen (TWICE) ក្នុង​ការ​ផ្សាយ​ផ្ទាល់​របស់​គេ​។

រឿង​រ៉ាវ​កើត​ឡើង​ជា​បញ្ហា​នៅពេល​ Ha Seung Jin បង្ហើបពី​បទ​សន្ទនា​​រវាង​គេ​ជាមួយ​ Heechul (កាលពីពេល​ចេញ​ទៅផឹក​ជាមួយ​គ្នា​)។

Ha Seung Jin និយា​យ​ពី ឈ្មោះ Heechul, Momo, និង Nayeon  ក្នុង​ការ​រៀប​រាប់​រឿង​រ៉ាវ​ផ្សេងៗ​របស់គេ ប៉ុន្ដែ​បញ្ហា​គឺ​ គេ​និយាយ​រឿង​រ៉ាវ​ដែល​មាន​ជាប់​ទាក់​ទង​នឹង​ទំនាក់​ទំនងសេព​គប់​គ្នា​រវាង​ Heechul និង Momo។

 

យោង​តាមសម្ដី​ Ha Seung Jin បាន​និយាយ​ថា​៖

ខ្ញុំ​បាន​ចេញ​ទៅ​ផឹក​ជាមួយ​បង Heechul កាល​ពីមួយ​​រយៈ​មុន ហើយ​អ្នករាល់គ្នា​ដឹង​មែន​ទេ​ថា​ ពេលនេះ​គាត់​កំពុង​មាន​ស្នេហា​? គាត់​យក​រូប​របស់​ Nayeon មក​ឱ្យ​មើល​ ហើយ​ប្រាប់​ថា​ខ្ញុំ​មានមុខ​ដូច​នាង​“។

ប្រាកដ​ណាស់​ ហ្វេន​មាន​ការ​ខឹង​សម្បារ​ពេល​ឮបែប​នេះ (ជា​ពិសេសអ្នក​គាំទ្រ​របស់ TWICE)។ ទោះ​បី​រឿង​រ៉ាវ​យ៉ាង​ម៉េច​ក៏​ដោយ​ ប៉ុន្ដែ​ពួកហ្វេន​បាន​នាំ​គ្នា​តិះ​ដៀង​ Ha Seung Jin ដែល​យក​រឿង​ទំនាក់​ទំនង​របស់​ Momo និង Heechul ទៅ​និយាយ​ជា​សាធារណៈ​ និ​ងថែម​ទាំង​លើក​ឈ្មោះ Nayeon ដូច​ជា​រឿង​លេង​សើច (បែប​មើលងាយ​) ទៀត​។

នេះ​ជា​ហេតុ​ដែលធ្វើ​ឱ្យ​ Ha Seung Jin បានបញ្ចេញពាក្យ​សូមទោស​របស់​ខ្លួន​ ប៉ុន្ដែ​ការ​បង្ហោះនោះ​ត្រូវ​បាន​លុប​ចោល​ហើយ​ពេល​នេះ​៖

ខ្ញុំ​សរសេរ​សារ​នេះ​ព្រោះ​ចង់​សូមទោស​ចំពោះ​វីដេអូដែល​ខ្ញុំ​បាន​បង្ហោះ​។

កាលពីអាទិត្យ​មុន​ ខ្ញុំ​បាន​និយាយ​ឈ្មោះ​ពិត​របស់​គូស្នេហ៍​មួយ​គូ​ក្នុង​វីដេអូផ្សាយ​ផ្ទាល់ ហើយបាន​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​មិន​ល្អ។ បន្ទាប់ពី​បញ្ចប់​ការផ្សាយ​ផ្ទាល់ ខ្ញុំ​ចាប់​ផ្ដើម​គិត​ឃើញ​ថា​ ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ​​ ដូច្នេះ​ខ្ញុំ​បាន​ទូរសព្ទទៅ​គាត់​ដើម្បី​សូមទោស​ដែល​ទាញ​យក​ពួកគេ​មក​មាន​បញ្ហា​ជាមួយ​ និង​ធ្វើ​ឱ្យ​លំបាក​។

បន្ទាប់​ពី​នោះ វីដេអូកាត់ត​ថ្មី​ត្រូវ​បាន​បង្ហោះ (ក្នុង YouTube) ហើយ​ក៏​ធ្វើ​ឱ្យ​ពួកគេ​ជួប​បញ្ហា​ម្ដង​ទៀត​។

វា​ជា​ឃ្លីប​ហាយ​ឡាយ៍​ដែល​ខ្ញុំ​បង្ហោះ ដូច្នេះ​ខ្ញុំ​មិន​បាន​មើល​ឱ្យ​ល្អិ​តល្អន់​។

ក្រោយ​ពេល​លុប​ចោល​ឃ្លីប​នោះ ខ្ញុំ​ក៏​សូមទោស​ពួកគេ​ម្ដង​ទៀត​។

ខ្ញុំ​ពិត​ជា​សូមទោស​ខ្លាំង​ណាស់ដែល​និយយា​រឿង​ដែ​ល​មិន​គួរ​និយាយ​។

ខ្ញុំ​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​នឹង​គ្មាន​រឿង​បែប​នេះ​កើត​ឡើង​ម្ដង​ទៀត​ទេ​។

ខ្ញុំ​ក៏​ចង់​សូមទៅកាន់​អ្នកគាំទ្រ​របស់ពួកគេ​ដែរ (តារា​ច្រៀង​ទាំង ៣រូប​) ខ្ញុំ​សូម​ទោស​ពិត​មែន​”៕

 

ប្រ​ភព៖  koreaboo

(Number Of Views: 3,398 times)