ក្នុង​ភាគ​មួយ​​នៃ​កម្មវិធី​កម្សាន្ត​ឈ្មោះ “Mijoo Picchu” ដែល​ចាក់​ផ្សាយ​កាល​ពីចុង​ខែមិថុនា​ ត្រូវ​បាន​ក្លាយ​ជា​បញ្ហាក្នុង​អន​ឡាញ​។ ក្នុងឃ្លីប​ចាក់​ផ្សាយ​នោះ Mijoo ក្រុម Lovelyz និយាយជា​មួយ​បុរស​ម្នាក់​វ័យប្រហាក់​ប្រហែល​នាង​។ ក្នុង​បទ​សនន្ទា​ នាង​សួរ​ថា​ “តើ​លោក​មាន​មិត្ត​ស្រី​ទេ?​” ហើ​យ​នៅពេល​បាន​ចម្លើយ​រួច​ នាង​ក៏​សួរ​បន្ត​ “តើ​ទំនាក់​នង​នោះទៅដល់​ណា​ហើយ​?”។ បុរស​ម្នាក់​នោះ​ប្រាប់​ថា​ “យើង​សេព​គប់​គ្នា​បាន ២០០ ថ្ងៃ​ហើយ​” ហើយ​ Mijoo ក៏​និយាយ​វិញ​ថា “លោក​ប្រាកដ​ជា​បាន​ធ្វើ​រឿង​គ្រប់​យ៉ាងអស់​ហើយ​”។ បុរស​ម្នាក់​​ព្យាយាម​បដិសេធ​ តែ​នាង​ក៏​នៅសួរ​ត “តើ​លោក​ជា​បុរស​ពិត​ទេ​?” មិនត្រឹម​បណ្ណឹង​ Mijoo នៅប្រើ​ខ្សែ​ភ្នែក​សំឡឹង​ជើង​របស់​គេ​ទៀត​។

ក្រុម​ការងារ​សរសេរ​អក្សរថា៖ “ម៉េចបាន​ជា​នាង​មើល​ចុះ​ក្រោម​?”​ ហើយ​ក៏​សួរ​ថា​នាង​មើល​ទៅកន្លែង​ណា​។ Mijoo ឆ្លើយប្រាប់​ថា​ជា​រឿង​យល់​ច្រឡំ ហើយ​ក៏​ដើរ​ចេញទៅ​។

ពាក្យ​សម្ដី និង​ឥរិយា​បទ​ទាំង​នោះ​បាន​ធ្វើឱ្យ​កើត​ជា​បញ្ហា​ នៅពេល​អ្នក​លេង​អ៊ីន​ធឺ​ណេត​គិត​ថា​ ការ​និយាយ​របស់​នាង​ដូច​បំពានផ្លូវ​ភេទ​ដោយ​សម្ដី​ និង​អ្វី​ដែល​នាង​បាន​ធ្វើ​គឺ​ជ្រុលពេក​។

ព្រោះហេតុ​ការណ៍​នេះ​បាន​កើត​ជា​រឿង​អាស្រូវ​ Mijoo ក៏​សម្រេច​ចិត្ត​បង្ហោះ​ពាក្យ​សូមទោស​៖ “សួស្ដី នេះគឺ Mijoo ក្រុម Lovelyz។ ខ្ញុំដឹង​ថាវីដេ​អូ​ក្នុង​កម្មវិធី “Mijoo Picchu” កំពុង​កើត​ជា​រឿងអាស្រូវ​ ហើយ​ខ្ញុំក៏​ផ្ញើ​​ពាក្យ​សូមទោស​តាម​ក្រុម​ការងារ​ប្រាប់​បុរស​ម្នាក់​នោះ​ដែរ​។ វីដេអូត្រូវ​បាន​ចាក​ផ្សាយ​ព្រោះទទួ​បាន​កា​រយល់​ព្រម​ពីគាត់​ ប៉ុន្ដែ​ខ្ញុំ​មិន​បាន​គិត​ដល់​​ហ្វេន​ និ​ងអ្នក​ទស្សនា​ ហើយ​ក៏​មិន​បាន​គិត​ល្អិត​ល្អន់​ថា​វា​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​។ ខ្ញុំ​សូមទោស​ម្ដង​ទៀត​សម្រាប់​ពាក្យ​សម្ដី​ទាំង​នោះ ហើយ​ក៏សូមទោស​ទៅកាន់​បុរស​ម្នាក់​នោះ​ ដែល​ប្រហែល​ជា​អាច​ឈឺ​ចាប់​ព្រោះ​រឿង​នេះ។ ចាប់​ពីពេលនេះ​ទៅ ខ្ញុំ​នឹង​ប្រុង​ប្រយ័ត្ន​ពាក្យ​សម្ដី និង​សូម​ទោស​ម្ដង​ទៀត​សម្រាប់​រឿង​ដែល​កើត​ឡើង​”៕

 

ប្រ​ភព៖  allkpop

(Number Of Views: 1,103 times)